ខេត្តស្វាយរៀង: គិតត្រឹមម៉ោង១១យប់ថ្ងៃទី២ខែមិនាឆ្នាំ២០២៣នេះ ភ្លើងឆេះអាគារកាស៊ីណូ ប៉ារីស បូព៌ា នៅក្រុងបាវិតគឺគ្រប់គ្រងបានស្ទេីរ១០០នេះបើតាមយោងអាខោនហ្វេសបុកផ្ទាល់របស់លោកម៉ែនវិបុល អភិបាលខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ក្រោយទទួលបានដំណឹងនៃអគ្គិភ័យដែលឆាបឆេះអាគារកាសុីណូមួយកន្លែងនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជេីញចុះពិនិត្យដល់ទីតាំងផ្ទាល់ នឹងបានដឹកនាំបញ្ជាទៅកងកម្លាំងពាក់ព័ន្ធទាំងអស់ដេីម្បីអន្តរាគមន៍ពន្លត់ហេតុការណ៍ដែលបានកេីតឡេីងនេះ និងមានការចូលរួមពីលោកអភិបាលរងខេត្ត អាជ្ញាធក្រុង កម្លាំងជំនាញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងភាគីវៀតណាមខេត្តជាប់ព្រំដែន។
ចំពោះ ការឆេះពីអគារកាស៊ីណូនេះកាលពីវេលាម៉ោប្រមាណ៦ល្ងាចថ្ងៃទី២ខែមិនាឆ្នាំ២០២៣ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត មិនទាន់ដឹងពីមូលហេតុដែលបង្កអោយមានការឆាបឆេះនៅឡើយព្រមទាំងទំហំនៃការខូចខាតទ្រព្យសម្បត្តិនោះទេ៕ ដោយ៖ សុថាន