ដុតភ្លេីងទៀនមិនប្រយ័ត្នបណ្ដាលឱ្យឆេះផ្ទះ​ និងរោងទិញលក់អេតចាយចំនួន៥ខ្នងទាំងស្រុងនៅខណ្ឌដង្កោ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះ​ និងរោងទិញលក់អេតចាយចំនួន០៥ខ្នងយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់​នៅវេលាម៉ោង​០២​ និង២០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃសុក្រ​ ទី៣ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះទិញលក់អេតចាយ ផ្លូវលំ ក្រុមទី១០ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
​ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ទីតាំងរងគ្រោះដោយអគ្គិភ័យខាងលេីមានឈ្មោះ ប៉ាក ច័ន្ទ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
​ សមត្ថកិច្ចបានឱ្យដឹងទៀតថា​ ទីតាំងខាងលេីខាងលេីគឺជាសំណងមិនរៀបរយ​ ដោយមានផ្ទះតូចធំ​ និងរោងទិញលក់អេតចាយជាច្រេីននៅជាប់ៗគ្នា​ ។ ខណៈនៅពេលកេីតហេតុ​ ប្រជាពលរដ្ឋបានរាយការណ៍ពីគ្រោះអគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋ ទេីបកម្លាំងសមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌដង្កោ​ បានចេញរថយន្តពន្លត់អគ្គិភ័យមកធ្វេីការអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង​ ដោយប្រេីប្រាស់ទឹកអស់ចំនួន៤ឡាន​ ក្នុងនោះរថយន្តការិយាល័យបង្ការ​ សង្គ្រោះអគ្គិភ័យ​០៣គ្រឿង​ និងរថយន្តជំនួយរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង​ ក៏រលត់ទៅវិញជាស្ថាពរ​ ។
​ សមត្ថកិច្ចបានបញ្ចាក់ថា​ មូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីភ្លើងទៀន ដោយខូចខាតប្រភេទសំណង់ ៖ រោងប្រក់ស័ង្កសី ទំហំ៤មX៥មចំនួន០៥ខ្នងឆេះទាំងស្រុង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ​ និងពន្លត់ចប់នៅម៉ោង​០៣:១៥នាទី​ ថ្ងៃខែឆ្នាំដដែល​ ៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print