មីយ៉ាន់ម៉ា​មានជំហ៊ានវិជ្ជមាននៅក្នុងកិច្ចពិភាក្សាស្តីពីសន្តិភាព

ចែករំលែក៖

នៅថ្ងៃទី​១៣ ខែមិថុនា នេះ មីយ៉ាន់ម៉ាទទួលបានការឯកភាពគ្នាក្នុងការត្រួតពិនិត្យឡើងវិញនៅកិច្ចចរចារវាងរដ្ឋាភិបាលនិងក្រុមប្រដាប់អាវុធនៅក្នុងប្រទេសនេះ។

នៅក្នុងសេចក្តីប្រកាសក្រោយជំនួបពិភាក្សារយៈពេល៤ថ្ងៃរបស់គណកម្មធិការសម្រុះសម្រួលដើម្បីដោះស្រាយវិវាទជាតិសាស្ត្រនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ តាមគណកម្មធិការកិច្ចប្រជុំ Panglong សតវត្សទី​២១ មានក្រុមជនជាតិភាគតិច ៨ក្រុមបដិសេធចូលរួមអនុវត្តបទឈប់បាញ់នៅទូទាំងប្រទេស NCA ដែលបានអនុវត្តតាំងពីជំនាន់ប្រធានាធិបតីធៀនសេន។

កម្មវិធីនៃកិច្ចពិភាក្សាផ្តោតសំខាន់ទៅលើក្រុមកសាងទំនុកចិត្តក្នុងការចចារនយោបាយដោយមានការចូលរួមផ្តល់មតិពីក្រុមដែលមិនទាន់ចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរដ្ឋាភិបាល។ អតីតរដ្ឋាភិបាលរបស់លោក ធេងសេង  និងក្រុមជនជាតិភាគតិច​ ៨ក្រុមក្នុងចំណោម ១៥ក្រុមបានចុះហត្ថលេខាងលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥។

កិច្ចពិភាក្សាសន្តិភាពទូទាំងប្រទេសនឹងត្រូវធ្វើឡើងនាចុងខែកក្កដា តាមសំណើររបស់រដ្ឋមន្ត្រីការបរទេសលោកស្រី អង់សានស៊ូជី  ដោយសង្ឃឹមថា​ និងទទួលបានជោគជ័យបញ្ចប់វិបត្តិនយោបាយផ្ទៃក្នុងដែលអូសបន្លាយជាច្រើនទស្សវត្តកន្លងមក។

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ជា​តំណាង​នៃ​ការ​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ មី​យ៉ា​ន់​ម៉ា​ និង​ជា​អ្នក​ទទួល​បានការ​ ស្រឡាញ់​ពេញចិត្ដ​បំផុត​របស់​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ ។​ លោកស្រី​បាន​ជួប​ការ​លំបាក​ជា​ច្រើន​ក្នុង​ការ​តស៊ូ​ដើម្បី​ ជាតិ​ និង​ជួយ​ដល់​ពលរដ្ឋ​ ។ លោកស្រី​ត្រូវ​ជាប់​ឃុំ​នៅ​ក្នុងផ្ទះ​អស់​ជា​ច្រើន​ឆ្នាំ​ ។​ ប៉ុន្ដែ​ដោយ​ការ​តស៊ូ​មិន​ចេះ​ហត់​របស់​លោកស្រី​ពេល​នេះ​គណបក្ស​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ជា​ប្រវត្ដិសាស្ដ្រ​ ។​ ហេតុការណ៍​នោះ​បាន​ធ្វើ​ឲ្យ​លោកស្រី​បង្កើត​ប្រវត្ដិសាស្ដ្រ​សា​ជា​ថ្មី​នៅ​មី​យ៉ា​ន់​ម៉ា​ ។​

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ អតីត​អ្នក​ទោស​នយោបាយ​ និង​ជា​អ្នក​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្ដិភាព​ពិភពលោក​ បាន​បង្កើត​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ NLD​ ហើយ​ពេល​នេះ​គណបក្ស​របស់​លោកស្រី​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ធំ​បំផុត​ និង​មាន​​សេរី​ភាពត្រឹមត្រូវ​ យុត្ដិធម៌​បំផុត​ មិន​ធ្លាប់​មាន​ក្រោយ​រយៈពេល​ជាង​២៥​ឆ្នាំ​កន្លង​មក​ ។​ លោកស្រី​មិន​ត្រឹមតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នោះ​ឡើយ​សូ​ម្បី​តែ​ពលរដ្ឋ​នៅ​ជុំវិញ​ពិភព​លោក​ក៏​បាន​គាំទ្រ​ដល់​សកម្មភាព​របស់​លោកស្រី​ផង​ដែរ​ ៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print