អ្នកជំនាញ ​៖ ទីផ្សារ​អចលនទ្រព្យ​វៀតណាម​នឹង​កើនឡើង​

ចែករំលែក៖

អ្នក​ជំនាញ​បរទេស​បាន​ឱ្យដឹងថា ទីផ្សារ​អចលនទ្រព្យ​វៀតណាម​ទំនងជា​កើនឡើង​យ៉ាងខ្លាំង​នៅក្នុងរយៈពេល​ ១៥​ឆ្នាំក្រោយ​ ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​ទប់ស្កាត់​ហានិភ័យ​មួយចំនួន និង​លើកកម្ពស់​ធនធាន​មនុស្ស ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​ ខណៈដែល​ប្រទេស​នេះ​កំពុងតែ​ធ្វើស​មាហរណកម្ម​នោះ។

លោក Sigrid Zialcita នាយក​គ្រប់គ្រង​របស់ក្រុមហ៊ុន Cushman & Wakefield បាន​មានប្រសាសន៍ថា ទីផ្សារ​អចលនទ្រព្យ​នៅអាស៊ី និង​ប៉ាស៊ីហ្វិក​​នឹងកើនឡើង​យ៉ាង​ខ្ពស់​​ក្នុងអត្រា ៥.២​ភាគរយ​ក្នុងឆ្នាំនេះ​។​ វៀតណាម ហ្វីលីពីន និង​ឥណ្ឌូនេស៊ីនឹង​ឈាន​មុខ​គេ​នៅក្នុង​​ចំណោម​​ប្រទេ​សនៅតំបន់អាស៊ាន​។​

អ្នក​វិនិយោគ​បរទេស​កំពុងតែ​សម្លឹង​មើល​ប្រកបដោយការ​ចាប់អារម្មណ៍ទៅលើ​ប្រទេស​វៀតណាម​ ដោយសារតែ​ការ​នាំចេញ​របស់​ក្រុមហ៊ុនបរទេស​របស់​​ពួកគេនៅទីនេះ​បានកើនឡើង​គួរឱ្យ​កត់សម្គាល់ ហើយ​កំពុងតែ​សម្លឹងមើលកន្លែង​ដើម្បី​ជំនួស​ប្រទេស​ចិន និង​សិង្ហបុរី​ កន្លែង​ ដែលមាន​ថ្លៃដើមខ្ពស់​​។​​

ការ​ធ្វើ​ឱ្យប្រសើរឡើងនៃ​ហេដ្ឋារចនាសម្ព័ន្ធ​នាពេល​ថ្មីៗនេះ បានធ្វើឱ្យ​វៀតណាម​ឈានដល់​កម្រិត​​នៃការ​អភិវឌ្ឍ​មួយ​ជំហាន​ទៀត ប៉ុន្តែ​ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះ​ត្រូវតែ​ធ្វើ​ការ​ឱ្យ​ខ្លាំ​ងដើម្បី​ប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ទៀត នៅពេលដែល​កិច្ច​ព្រមព្រៀង​ FTAs និង​កិច្ច​ព្រមព្រៀង​ TPP ចូលជាធរមាន​។​

នៅក្នុង​វិស័យ​ការិយាល័យ​នោះ ទីក្រុង​ហូជីមិញ និង​ហាណូយ​មាន​ទំហំ​ការិយាល័យ​​មិន​ច្រើនជាង​ប្រទេស​ជិត​ខាង​នោះទេ ហើយ​វៀតណាម​ត្រូវ​តែជំរុញ​ការផ្គត់ផ្គង់បន្ថែមទៀត​។​

ទំហំ​​ដីប្រហែលជា ៥៤២,០០០​ម៉ែត្រការ៉េ​ ដែល​ស្ថិតក្រោមការ​សាងសង់នោះ មិន​អាច​បំពេញ​តម្រូវការ​ទ ហើយ​​ការវិនិយោគផ្នែក​ការិយាល័យ​គ្រោងនឹង​កើនឡើ​ងទ្វេដង​ត្រឹម​ឆ្នាំ​២០២០​។​​​

បដិសណ្ឋារកិច្ចលើ​សណ្ឋាគារ​​ចាំបាច់ត្រូវ​ការ​ច្រើនជាង ១២០,០០០​បន្ទប់ ត្រឹមឆ្នាំ​២០៣០ ដើម្បី​បំពេញ​តម្រូវការ​ភ្ញៀវទេសចរ ​។​​

យើង​បាន​មើលឃើញ​ពីការអភិវឌ្ឍយ៉ាងខ្លាំង​តាមរយៈ​ឧស្សាហកម្ម​រាយរងជាច្រើន​ ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​បរទេស​ ដែលបាន​មក​ពី​ជប៉ុន និង​ថៃ ហើយ​ប្រទេស​នេះ​ចាំបាច់ត្រូវការ​ទំហំ​ការិយាល័យ​ប្រមាណជា ៤.៣​លាន​ម៉ែត្រការ៉េ​ទៀត​សម្រាប់​វិស័យ​នេះ​ត្រឹមឆ្នាំ​២០៣០​។​

លោក Marc Townsend នាយក​គ្រប់គ្រង​ក្រុមហ៊ុន CBRE វៀតណាម​បាន​ឱ្យដឹងថា រមណីយដ្ឋាន​ជាច្រើន​កំពុងតែត្រូវបានគេ​មើលឃើញ​​ពីការ​អភិវឌ្ឍយ៉ាងខ្លាំង​នៅក្នុង​តំបន់ Nha Trang  តំបន់ Da Nang និង​តំបន់ Phu Quoc។​

លោក​បាន​ឲ្យដឹងទៀតថា តម្លៃដៃល​​បានកើនឡើង​ពី ៣០ ទៅ​ ៤០​ភាគរយ​នាពេល​បច្ចុប្បន្ន​នេះ​ ខណៈដែល​តម្លៃ​អាផាត​មិន​​មានស្ថិរភាពនៅឡើយទេ​។​

ទំហំ​នៃ ទីផ្សារ​អចលនទ្រព្យ​របស់ប្រទេស​នេះ​ត្រូវបានកើនឡើង​ច្រើន​ដង ​ដោយសារតែ​ការ​ចូលម​កនៃ​មូល​ធន​អន្តរជាតិ​ដ៏ធំ​។ លោក​បានបន្ថែមទៀតថា សួន​ឧស្សាហកម្ម​គឺជា​កម្លាំង​ផ្សេង​ទៀត​នៃ​ទីផ្សារ​អចលនទ្រព្យ​វៀតណាម​នេះ។​

ទោះបីជាយ៉ាងណាក៏ដោយ លោក​ក៏​បាន​រំលឹកផងដែរ​ថា ទីក្រុងហូជីមិញ និងទីក្រុង​​ហាណូយ​ អាចប្រឈមមុខ​នឹង​​ការផ្គត់ផ្គង់លើស​ ដោយសារតែ​ក្នុងរយៈពេល​ ២ឆ្នំាចុងក្រោយនេះ​មានការ​កសាង​ជា​ទ្រង់ទ្រាយ​ធំ៕

image001

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print