ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះ និងរោងទិញលក់អេតចាយចំនួន០៥ខ្នងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់នៅវេលាម៉ោង០២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះទិញលក់អេតចាយ ផ្លូវលំ ក្រុមទី១០ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងរងគ្រោះដោយអគ្គិភ័យខាងលេីមានឈ្មោះ ប៉ាក ច័ន្ទ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ទីតាំងខាងលេីខាងលេីគឺជាសំណងមិនរៀបរយ ដោយមានផ្ទះតូចធំ និងរោងទិញលក់អេតចាយជាច្រេីននៅជាប់ៗគ្នា ។ ខណៈនៅពេលកេីតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ពីគ្រោះអគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋ ទេីបកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌដង្កោ បានចេញរថយន្តពន្លត់អគ្គិភ័យមកធ្វេីការអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង ដោយប្រេីប្រាស់ទឹកអស់ចំនួន៤ឡាន ក្នុងនោះរថយន្តការិយាល័យបង្ការ សង្គ្រោះអគ្គិភ័យ០៣គ្រឿង និងរថយន្តជំនួយរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ក៏រលត់ទៅវិញជាស្ថាពរ ។
សមត្ថកិច្ចបានបញ្ចាក់ថា មូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីភ្លើងទៀន ដោយខូចខាតប្រភេទសំណង់ ៖ រោងប្រក់ស័ង្កសី ទំហំ៤មX៥មចំនួន០៥ខ្នងឆេះទាំងស្រុង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ និងពន្លត់ចប់នៅម៉ោង០៣:១៥នាទី ថ្ងៃខែឆ្នាំដដែល ៕
ដុតភ្លេីងទៀនមិនប្រយ័ត្នបណ្ដាលឱ្យឆេះផ្ទះ និងរោងទិញលក់អេតចាយចំនួន៥ខ្នងទាំងស្រុងនៅខណ្ឌដង្កោ
...