រដ្ឋបាលរាជធានីភ្នំពេញ៖ កម្លាំងស្ដ្រី គឺអាចខ្វះបាន​ ក្នុងការរក្សាសុខសន្តិភាព ក៏ដូចជា​ កំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លេីគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ
បានបេីកសិក្ខាសិលាអប់រំ​ ផ្សព្វផ្សាយការថែទាំសុខភាព ស្តីពី ការយល់ដឹងពីអត្ថប្រយោជន៏នៃការចាក់វ៉ាក់សាំងការពារជំងឺ១១មុខដល់កុមារ​ ដេីម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា​ ខួបលេីកទី១១២​ ក្រោមមូលបទ​ ស្ត្រីរួមគ្នារក្សាសន្តិភាព​ ដេីម្បីកិច្ចអភិវឌ្ឍន៏ក្នុងយុគសមយ័ឌីជីថល​ ដែលរៀបចំឡេីងដោយគណះកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​ និងកុមាររាជធានីភ្នំពេញ​ សហការជាមួយមន្ទីរសុខាភិបាល​ និងមន្ទីរកិច្ចការនារី​ នាព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០២៣ ។
​ លោក ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​ បានថ្លែងថា:​ ប្រធានបទដែលបានលេីកឡេីងនាពេលនេះ​ គឺមានសារសំខាន់ឆ្លេីយតបទៅនឹងបរិបទបច្ចុប្បន្នក្នុងគោលបំណងបន្តរំលេច តំលៃនៃការ ចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន​ ក្នុងការរក្សាសុខសន្តិភាពក៏ដូចជា​ កំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៏លេីគ្រប់វិសយ័។
លោកបន្ដថា:​ ក្នុងភាពជាដៃគូ​ ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រី​ និងបុរសនឹងចូលរួមដោយស្មេីភាព​ និងស្មេីសិទ្ធិជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានាទាំងក្នុងតំបន់​ និងសកលលោក​ ជាពិសេសនៅក្នុងយុគសមយ័ឌីជីថល​ និងក្នុងរបៀបវារះស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ​ ១៩ក៏ដូចជាការកសាងភាពធន​ រឹងមាំនិងការអភិវឌ្ឍន៏ប្រកបដោយចីរភាព។

ពាក់ពន្ធ័នឹងទិវាអន្តរជាតិនារី៨មិនា​ លោក ម៉ប់​ សារិន​ បន្តថា:ស្ត្រីបានតស៊ូរហូតសម្រេចបានជោគជយ័ក្នុងការទាមទាការទទួលស្គាល់សិទ្ធិរបស់ស្ត្រី​ និងកំណត់ចេញនូវអនុសញ្ញាអន្តរជាតិស្តីពីការលប់បំបាត់រាល់ទំរង់រេីសអេីងប្រឆាំងនឹងស្ត្រី(CEDAW)ដែលមហាសន្និបាតអង្គការសហប្រជាជាតិ​ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីសិទ្ធិស្ត្រី​ និងសន្តិភាពពិភពលោកកាលពីថ្ងៃទី១៨​ធ្នូ​ ឆ្នាំ១៩៧៩។ ចំណែកកម្ពុជាបានក្លាយជាហត្ថលេខីអនុសញ្ញានេះចាប់ពីថ្ងៃទី១៤​ វិច្ឆិកា​ឆ្នាំ១៩៩២មក។ ចាប់តាំងពីពេលនេះមក​ ស្ត្រីកម្ពុជាត្រូវបានទទួលស្គាល់ពីសង្គមស្ត្រីមានសិទ្ធិគ្រប់គ្រាន់ចំពោះមុខច្បាប់​ និងត្រូវបានការពារដោយច្បាប់​ ស្ត្រីមានសិទ្ធិទទួលបានការអប់រំ​ មានសិទ្ធិទទួលបានការងារ​ និងទទួលបានប្រាក់កំរៃការងារស្មេីរបុរសផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេបតីតេជោហ៊ុន​សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញកិច្ចការពារស្ត្រី​ និងលេីកកំពស់សមភាពយេនឌរ័ដោយបានកំណត់ថា​ ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ៕ ដោយ៖សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print