Update៖​ ទីបំផុត​ អតីត​ព្រះចៅអធិការវត្តកំពូលពេជ្រ​ យល់ព្រម​ដោយស្ម័គ្រចិត្ដ​ សម្រេចលាចាកសិក្ខាបទនាថ្ងៃទី៤​ ខែមីនា​ស្អែកនេះ​!

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ដំណឹងដែលពុទ្ធបរិស័ទមហាទន្ទឹងរង់ចាំនិងមានចម្ង​ល់គឺបានស្រាយចប់​ បន្ទាប់ពី​អតីត​ព្រះចៅអធិការវត្តកំពូលពេជ្រ​ ហេង សាវ៉ុន យល់ព្រម​ដោយស្ម័គ្រចិត្ដ​ សម្រេចលាចាកសិក្ខាបទនាថ្ងៃទី៤​ ខែមីនា​ស្អែកនេះ​!

របាយការណ៍ដដែល​បន្តថា​ ជាក់ស្ដែង​កាលពីព្រឹកថៃ្ងទី​០៣​ ខែមីនា​ ឆ្នាំ​​២០២៣នេះ​ ភិក្ខុ​ ហេង សាវ៉ុន អតីតព្រះគ្រូចៅអធិការវត្តកំពូលពេជ្រ មុខសញ្ញា​បំផ្លាញ​ព្រះពុទ្ធសាសនា​ ត្រូវ​បាន​ព្រះមេគណ ព្រះអនុគ​ណ នូ ជិន ព្រះមន្រ្តីសង្ឃ សាំង សឿន បាននិមន្ត
ឱ្យចូលមកសារភាពកំហុសនិងទទួលយកកំ​ហុ​ស​ !

ជាក់ស្ដែង​លទ្ធផល​ អតីត​ភិក្ខុ​ ហេង សាវ៉ុន ព្រះគ្រូចៅអធិការ វត្តកំពូលពេជ្រ ស្ថិតនៅឃុំគិរីវ័ន្ត នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានយល់ព្រម​ដោយស្ម័គ្រចិត្ដ​ សម្រេចលាចាកសិក្ខាបទ នៅថ្ងៃ សៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០២៣ ពេលព្រឹក វេលាម៉ោង ៨.៣០ ព្រឹកនៅវត្តដំណាក់ត្រាច តាមព្រះរាជពិធីព្រះពុទ្ធសា​សនា​នៃយេីង​ សូមសាធារណៈជន អ្នកសារព័ត៌មាន​ ពុទ្ធបរិស័ទមេត្តាជ្រាប​ សូមអរគុណ! !

សូមជម្រាបជូនថា​ បន្ទាប់ពី​បែកធ្លាយ​រឿង​អតីត​ព្រះចៅអធិការវត្តកំពូលពេជ្រ លួចដោះស្បង់ចីវរដើរលេងផឹកស៊ីពេលយប់ ស្លៀកពាក់ស៊ីវិលដើរលេងផឹកស៊ីពេលយប់​ ធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ វិស័យព្រះពុទ្ធសាសនា ខណៈបុគ្គលសង្ឃុ បានប្រព្រឹត្តអំពើមិនគប្បី ប្រាសចាក វិន័យសង្ឃ ចាប់ផ្សឹកនេះ ត្រូវប្រជាពលរដ្ឋពុទ្ធបរិស័ទគាំទ្រ។ ខណៈប្រជាពលរដ្ឋខ្មែរគោរព វិស័យព្រះពុទ្ធសាសនា។

សូមរម្លឹកផងដែរថា, កន្លងទៅមានបុគ្គលសង្ឃមួយចំនួន បានប្រព្រឹត្តនូវអំពើបែបនេះ ហើយចាប់ផឹ្សកដូចគ្នាផងដែរ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print