លោក​ វង្សី វិស្សុត៖​ កម្ពុជាមានភាពចាំបាច់ ត្រូវការទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដើម្បីជំរុញសេដ្ឋកិច្ចឱ្យខ្លាំងក្លា

ចែករំលែក៖

ភ្នំពេញ៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បានលើកឡើងថា កម្ពុជាមានភាពចាំបាច់ ត្រូវការទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដើម្បីបង្កើនជំនាញ, បង្កើនការងារដែលមាន ប្រាក់ឈ្នួល​សមរម្យ, ស្តង់ដារការងារល្អ, មានតម្លៃបន្ថែមខ្ពស់ ​និងជំរុញការធ្វើពិពិធកម្មក្នុងសេដ្ឋកិច្ច ក៏ដូចជាការវិនិយោគបៃតង ​ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា។

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ​ បានលើកឡើងបន្ថែមថា៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Sebastian Eckardt មន្រ្តីជាន់ខ្ពស់ WB ទទួលបន្ទុកកិច្ចការម៉ាក្រូសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក​ និងលោកស្រី Maryam Salim នាយិកាគ្រប់គ្រងWB ប្រចាំកម្ពុជា កាលពីថ្ងៃទី២ ខែមីនា​ ឆ្នាំ២០២៣ម្សិលមិញនេះថា៖ កំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣ ត្រូវបានព្យាការថា អាចនឹងសម្រេចបានក្នុងអត្រាខ្ពស់​ជាងរំពឹងទុកកាលពីពេលកន្លងទៅ ក្នុងអត្រា ៥,៦% ហើយការព្យាករណ៍នេះ ក៏មានកម្រិតប្រហាក់ប្រហែលទៅនឹងការវាយតម្លៃចុងក្រោយរបស់ដៃគូអភិវឌ្ឍន៍នានាផងដែរ។

កំណើននេះ ដោយសារការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម ត្រូវបាន​រំពឹងថា នឹងបន្តមានកំណើន ល្អ ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់ ​ជាពិសេសតម្រូវការពីទីផ្សារចិន ដែលទើបតែបានបើកប្រទេសឡើងវិញ និងអាចបំពេញបន្ថែមការនាំ ចេញផលិតផលកាត់ដេរ ដែលមាននិន្នាការថមថយ។

លោករដ្ឋលេខាធិការ​រូបនេះ​ បានបន្តថា ជាទស្សនវិស័យ សម្រាប់រយៈពេលមធ្យម និងវែងខាងមុខ, កម្ពុជាមានភាព​ចាំបាច់ក្នុងការទាក់ ទាញ នូវការវិនិយោគប្រកបដោយគុណភាព ដើម្បីបង្កើនជំនាញ, បង្កើនការងារ​ដែលមានប្រាក់ឈ្នូលសមរម្យ, ស្តងដារការងារល្អ, មានតម្លៃបន្ថែមខ្ពស់ និងជំរុញការធ្វើពិពិធកម្ម​ក្នុងសេដ្ឋកិច្ច ។

...

កន្លងមក កម្ពុជាបានធ្វើកិច្ចការនេះជាច្រើនរួចមកហើយ ដូចជាការអនុវត្តច្បាប់វិនិយោគថ្មីជាដើម។ ទន្ទឹមនេះ ការដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាង លាងលុយ​កខ្វក់ ដោយអង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ក៏នឹងជួយ​ទាក់ទាញការវិនិយោគ ពីក្រៅប្រទេសបន្ថែមទៀតផងដែរ ហើយកម្ពុជានៅមានលំហរច្រើន​នៅ​ឡើយ ដើម្បីជំរុញការអនុវត្តសកម្មភាព ឱ្យបានល្អជាងនេះ ដើម្បីអាចទាក់ទាញការវិនិយោគពីក្រៅ ដែលមានគុណភាពឱ្យបានច្រើន ពិសេសនៅក្នុងការបរិការណ៍ការផ្លាស់ប្តូទីតាំងវិនិយោគ ក្នុងតំបន់៕ ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print