គ្រាប់AK៤៧មួយកេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញយកមកប្រគល់ជូននគរបាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រាប់កាំភ្លើងAKមួយកេះត្រូវបានប្រជាពលរដ្ឋម្នាក់ប្រទះឃើញនិងយកទៅប្រគល់ឲ្យមេប៉ុស្តិ៍នគរបាលព្រំដែន សង្ស័យថាមានគេយកទៅប្លុងចោលក្នុងចំការរបស់ខ្លួន កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា គ្រាប់AKមួយកេះ ស្មើនឹង៥៥០គ្រាប់ ត្រូវបានលោកស្រី ឃឹម ស្រីប៉ុន អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវគាត់បានប្រទះពេលទៅភ្យួដីដាំដំឡូងមី រួចក៏រាយការណ៍ប្រាប់លោកមេភូមិ ទើបយកមកប្រគល់ឲ្យលោកជានាយប៉ុស្ដិ៍នៅព្រឹកថ្ងៃទី១៣ខែមិថុនានេះដើម្បីរក្សាទុក៕

13394157_514714272047001_5347038633625151760_n

13423924_514714248713670_2341694162676935396_n

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print