អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលបានក្លាយជាបេក្ខភាពប្រធានាធិបតីហើយលោកស្រីអាចក្លាយជាប្រធានាធិបតីដឹកនាំអាមេរិកដោយសារតែមានពលរដ្ឋអាមេរិកភាគច្រើនពេញចិត្តនិងការដឹកនាំជាស្ត្រីម្តង។ កន្លងមកលោកស្រីក៏បានមានគម្រោងផ្សព្វផ្សាយជាសាធារណៈនូវទស្សនៈនយោបាយរបស់លោកស្រីដែលបានចងក្រងជាសៀវភៅ ។
លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលទទួលបានការគំទ្រយ៉ាងខ្លាំងពីពលរដ្ឋអាមេរិកក៏ដូចជាបណ្តាអ្នកនយោបាយ តំណាងរាស្ត្រសំខាន់ៗរបស់អាមេរិកក្នុងប្រគួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៦ខាងមុខ ។
តាមលទ្ធផលនៃការនៃការស្ទាបស្ទង់មតិនាពេលកន្លងមក ពលរដ្ឋអាមេរិកជាង៦០ភាគរយគាំទ្រលោកស្រីដោយពួកគាត់ចង់មើលឃើញអាមេរិកមានការផ្លាស់ប្តូរ ។ បច្ចុប្បន្ននៅលើពិភពលោកមានប្រទេសជាច្រើនមានមេដឹកនាំជាស្ត្រី ហើយសុទ្ធតែទទួលបានជោគជ័យទាំងស្រុង ដូច្នេះអាមេរិកគួរតែមានមេដឹកនាំស្រីជាលើកដំបូងរបស់ខ្លួន ។ លោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានគេជឿជាក់ថា ប្រសិនបើលោកស្រីក្លាយជាមេដឹកនាំនោះប្រាកដជាអាចធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនិងពិភពលោកទាំងមូលល្អប្រសើរជាងមុន ដោយលោកស្រីត្រូវបានគេចារក្នុងប្រវត្តិសាស្ត្រជារដ្ឋមន្ត្រីការបរទេសដែលបំពេញទស្សនកិច្ចនៅក្រៅប្រទេសច្រើនជាងគេបង្អស់នៅលើពិភពលោក ។
ក្នុងរយៈពេល៤ឆ្នាំដែលលោកស្រីកាន់តំណែងក្រសួងការបរទេសលោកស្រីធ្វើទស្សនកិច្ចក្រៅប្រទេសជាង១០០ប្រទេស ហើយលោកស្រីបានយល់យ៉ាងច្បាស់ពីទំនាក់ទំនងរបស់អាមេរិកនិងពិភពលោកទាំងមូល ។ ប៉ុន្តែអ្នកឯកទេសមួយចំនួនបញ្ជាក់ថា អាមេរិកជាប្រទេសមហាអំណាចពិភពលោក ដូច្នេះការមានមេដឹកនាំស្រីកាច់ចង្កូតនាវាយក្សមួយនេះមិនមែនជារឿងងាយស្រួលនោះឡើយ ។ បើចង់ទទួលបានជោគជ័យទាល់តែមានទីប្រឹក្សាចំណានៗ មានបទពិសោធន៍ខ្ពស់ដែលជាអតីតមេដឹកនាំអាមេរិកទើបអាចជួយលោកស្រីដឹកនាំអាមេរិកប្រកបដោយជោគជ័យ ។ ប៉ុន្តែលោកស្រី ហ៊ីលឡារី គ្លីនតុន អាចនឹងធ្វើបានដោយមានប្រឹក្សាដ៏សំខាន់គឺស្វាមីរបស់លោកស្រីតែម្តង ដែលធ្លាប់ដឹកនាំអាមេរិក២អាណត្តិប្រកបដោយជោគជ័យបំផុត ។
សារព័ត៌មាន CBS News បានចុះផ្សាយខ្លឹមសារខ្លះៗនៃសៀវភៅនេះបង្ហាញពីការយល់ឃើញផ្ទុយគ្នារវាងលោកស្រី ហ៊ីលឡារី គ្លីនតុន និងប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងកិច្ចការអន្តរជាតិមួយចំនួនដូចជាវិបត្តិស៊ីរី ឬក៏ទាហ៊ានអាមេរិកមួយរូបនៅអាហ្វហ្គានីស្ថាន ដែលក្រុមតាលីបង់ទើបបានដោះលែងកាលពីពេលថ្មីៗនេះ៕
ប្រែសម្រួល៖ សាធី