រត់ពាក់កណ្តាលម៉ារ៉ាតុងឆ្នាំនេះមានអត្តពលិកកើនឡើង២០ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតរត់ប្រណាំងពាក់ កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិលើកទី៥កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅទទួលបានការចាប់អារម្មណ៍បនែ្ថមទៀតពីសំណាក់ប្រជាពលរដ្ឋកម្ពុជានិង ជនបរទេសប្រមាណ៥.០១០នាក់បើធៀបកាលពីឆ្នាំ២០១៥មានការកើនឡើង២០ភាគរយក្នុងនោះប្រជាពលរដ្ឋកម្ពុជាមានប្រមាណ៤.៥៥០នាក់និងជនបរទេស ៤.៦០នាក់ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិលើកទី៥នេះធ្វើក្នុងគោលបំណងសំខាន់ចំនួន៣គឺទី១-ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវរមាតាជាតិខ្មែរ ទី២-រត់ដើម្បីរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផាព្រមទាំងចូលរួមយុទ្ធនាការ “ទីក្រុងស្អាត និងបៃតងនិងរួមចំណែកផ្សព្វផ្សាយកិត្យានុភាពរាជធាភ្នំពេញ និងទី៣- ចូលរួមអបអរសាទរថៃ្ងកំណើតបង្កើត អូឡាំពិកលើកទី១២២ផងដែរ ។

គួរបញ្ជាក់ថា ចំពោះការប្រកួតរត់ ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិដែលមានចម្ងាយផ្លូវ២១គីឡូម៉ែត្រនោះចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករកម្ពុជាសញ្ជាតិដើមជប៉ុនឈ្មោះ KuniakiTakizakiធ្វើបានសម្រេចក្នុងថិរវេលា១ម៉ោង១៥នាទី២៥វិនាទី ។ លេខ២កីឡាករ កម្ពុជាម៉ាវីរ៉ូ រត់ក្នុងថិរវេលា១ម៉ោង១៦នាទី៣៤វិនាទី និងលេខ៣កីឡាករជប៉ុន Tsubasa Nakamura រត់ក្នុងថិរវេលា១ម៉ោង២៦នាទី ២៧វិនាទី ។ ចម្ងាយ២១គីឡូម៉ែត្រផ្នែកនារីចំណាត់ថ្នាក់លេខ១បានទៅលើកីឡាការិនី Jill Hamil មកពីចក្រភពអង់គ្លេសរត់ក្នុង ថិរវេលា១ម៉ោង៣០នាទី៥៩ វិនាទី ។ លេខ២កីឡាការិនី Veronique មកពីបារាំងរត់ថិរវេលា១ម៉ោង៣៦នាទី៣៤វិនាទី និង លេខ៣កីឡាការិនីបារាំងដែរឈ្មោះCaroline រត់ក្នុងថិរវេលា១ម៉ោង៥១នាទី០៨វិនាទី ។ វិញ្ញាសារត់១០គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ១បានទៅកីឡាករកម្ពុជា គៀង សាម៉ន រត់ក្នុងថិរវេលា៣៨នាទី០៦វិនាទី ៧៣ ។ លេខ២កីឡាករកម្ពុជាផាន សុភ័ក្ត្រ រត់ថិរវេលា៣៨នាទី៥៧វិនាទី២៥ និង លេខ៣កីឡាករកម្ពុជា កាំង ធឿន រត់ថិរ វេលា៣៩នាទី៣៣វិនាទី៧៥ ។ វិញ្ញាសា ១០គីឡូម៉ែត្រ-ផ្នែកនារីចំណាត់ថ្នាក់លេខ ១កីឡាការិនីកម្ពុជាហេង ម៉ីជូ ថិរវេលា ៤៨នាទី១៧វិនាទី។ លេខ ២កីឡាការិនី ចក្រភពអង់គ្លេសJenny Alexander ថិរវេលា៥២នាទី៦៧វិនាទីនិងចំណាត់ថ្នាក់លេខ ៣កីឡាការិនីអាល្លឺម៉ង់ Luca Mira ថិរ វេលា៥៧នាទី៥៤វិនាទី ។ រត់កម្សាន្ដជា លក្ខណៈក្រុមគ្រូសារ និងជាក្រុមចម្ងាយផ្លូវ៣គីឡូម៉ែត្រ- បុរស ចំណាត់ថ្នាក់លេខ ១ កីឡាករឈុន ប៊ុនថន ថិរវេលា១០នាទី ១២វិនាទី២៤ ។ លេខ២កីឡាករស៊ាង ពិសិដ្ឋ ថិរវេលា១០នាទី១៩វិនាទី៤៧ និង លេខ៣កីឡាករ ម៉េង អេងជិន ថិរវេលា ១០នាទី២៦វិនាទី៨១ ។ រត់ចម្ងាយ៣គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ១កីឡាការិនីផល រតនា ថិរវេលា១៤នាទី២៥វិនាទី៥៥ ។ លេខ២កីឡាការិនី ញ៉ែម វុត្ថា ថិរវេលា ១៤នាទី២៦វិនាទី២៣ និងលេខ៣កីឡា ការិនី ប៊ុន រក្សា ថិរវេលា១៤នាទី៥៧ វិនាទី០៦ ៕

អាឆ្មា

អាឆ្មា.១

ដោយ៖ សារីម​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print