ប្រកួតជ្រើសរើសជើងឯកកីឡាសូហ្វតឺន្នីសលើកទី១ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៦ សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១បន្ទាប់ទទួលបានការ អនុញ្ញាតពីក្រសួងអប់រំយុវជនកីឡាក្រោមកិច្ចសហការជាមួយនាយកដ្ឋានអប់រំកាយនិងកីឡាមានរយៈពេល៥ថ្ងៃដោយមាន កីឡាករ៩៥នាក់ កីឡាការិនី៣២នាក់មក ពី៩ក្លិបដែលមាន៩ប្រភេទវិញ្ញាសា ។

លោកយី សារិត គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិសូហ្វតឺន្នីសកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតនេះមានកីឡាករកីឡាការិនីសរុប១២៧នាក់ក្នុងនោះមានកីឡាការិនី៣២នាក់មកពីក្លិបចំនួន៩គឺទី១- ក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ ទី២-ក្លិប ក្រសួងមហាផ្ទៃ ទី៣ក្លិបកងយោពលខេមរ ភូមិន្ទ ទី៤ក្លិប-Ican ទី៥-ក្លិបខេត្តកំពង់ស្ពឺ ទី៦-ក្លិបខេត្តកំពង់ឆ្នាំង ទី៧-ក្លិបខេត្តព្រៃ វែង ទី៨-ក្លិបខេត្តកណ្តាល និងទី៩-ក្លិបកីឡាសូហ្វតឺន្នីសអូឡាំពិក។

លោកបានបន្តទៀតថា ការប្រកួតចែក ចេញជា៩វិញ្ញាសាមានដូចជាវិញ្ញាសាប្រកួតម្នាក់ទល់ម្នាក់ អាយុក្រោម១៥ឆ្នាំ បុរស-នារី វិញ្ញាសាប្រកួតគូបុរស-នារី, វិញ្ញាសាប្រកួតម្នាក់ទល់ម្នាក់យុវជនអាយុក្រោម១៨ឆ្នាំ ម្នាក់ទល់ម្នាក់ក្របខ័ណ្ឌ “ខ”, វាយគូបុរស ក្របខ័ណ្ឌ “ខ” និងវាយគូបុរសក្របខ័ណ្ឌ “ក” និងប្រកួតម្នាក់ទល់ម្នាក់បុរសក្រប ខ័ណ្ឌ “ក” , វាយជាក្រុមបុរស “ក” ។

លោក ជាប៊ុន ហេង អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាមាន ប្រសាសន៍ថា អ្វីដែលនាំឲ្យក្រសួងអប់រំយុវជននិងកីឡា មានទំនុកចិត្តក្រោយពីក្រុម កីឡាករកីឡាការិនីជម្រើសជាតិសូហ្វតឺន្នីសកម្ពុជាបានកសាងស្នាដៃជាបន្តបន្ទាប់តាមរយៈការប្រកួតកីឡាសូហ្វតឺន្នីសថ្នាក់អន្តរជាតិនានានៅតាមបណ្តាប្រទេសមួយចំនួនដូចជានៅថៃនិងកូរ៉េ ។ ដោយឆ្លងតាម ការប្រកួតនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនី និងថ្នាក់ដឹកនាំសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា ជំរុញឲ្យមានការយកចិត្តទុកដាក់ ហ្វឹកហាត់ជាប្រចាំសូម្បីតែថ្ងៃចូលឆ្នាំខ្មែរក៏មិនសម្រាកដែរ។

លោកបានបញ្ជាក់ថា ការរីកចម្រើន យ៉ាងឆាប់រហ័សរបស់កីឡាសូហ្វតឺន្នីស កម្ពុជាមានដូចជាការប្រកួតជើងឯកអាស៊ីនៅប្រទេសម៉ាឡេស៊ីកន្លងទៅ ក្រុមក្រុម កីឡាករកីឡាការិនីសូហ្វតឺន្នីសកម្ពុជា ដណ្តើមបានមេដាយរហូតដល់ទៅ១៨ គ្រឿង ក្នុងនោះមានមេដាយប្រាក់៨ គ្រឿង និងមេដាយសំរឹទ្ធិ១០គ្រឿង៕

លោកជា ប៊ុនហេង.១

លោកជា ប៊ុនហេង

13445450_1003729506414328_3054816614248070055_n

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print