ភ្នំពេញ៖ តារាចម្រៀងកញ្ញា វ៉ាន់ នីឡា ចេញមុខមកជួបជាមួយតំណាងសមាគមន៍សិល្បះដើម្បរកវិធីប្តឹងជនសង្ស័យនៅក្នុងហ្វេសប៊ុកនាងថ្ងៃនេះបាននិយាយយ៉ាងដូច្នេះថាៈ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៤ និង២៥នាទី នាងខ្ញំុ វ៉ាន់ នីឡា ជាតារាចំរៀងនៅផលិតកម្មភ្លេងរីខត ( ហង្សមាស) ជាស្រ្តីរងគ្រោះដែលត្រូវបានជនសង្ស័យបង្ហោះរូបអាក្រាតនាងខ្ញំុយ៉ាងអយុត្តិធម៌នាពេលថ្មីៗនេះ។ នាងខ្ញំុបានជួបពិភាក្សាជាមួយតំណាង «សមាគមន៍អ្នកសិល្បះស្ម័គ្រចិត្តជួយសង្គម» ដែលសមាគមន៍កំពុងរៀបចំផ្តល់មេធាវីដល់រូបនាងខ្ញំុដើម្បីឈានទៅវែកមុខជនដៃដល់ ហើយរូបនាងខ្ញុំុំកំពុងតែបារម្មណ៍អំពីសុវត្ថិភាពផ្ទាល់ខ្លួន ពីព្រោះជនសង្ស័យបានគំរាមមកលើរូបនាងខ្ញំុជាច្រើនដង។ អាស្រ័យហេតុនេះ សូមបងប្អូនតាមបណ្តាញសង្គមFacebook ទាំងអស់មេត្តាជួយ like និង share ផង។ នាងខ្ញុំជឿជាក់លេីរាជរដ្ឋាភិបាលកម្ពុជាពិតជាអាចស្វែងរកយុត្តិធម៌ជូននាងខ្ញំុបានយ៉ាងឆាប់រហ័សបំផុត នាងខ្ញុំសូមថ្លែង អគុណយ៉ាងខ្លាំងដល់បងប្អូនដែលតែងតែជួយលេីកទឹកចិត្ត ៕👏👏👏👏
ដោយ៖ សុវណ្ណារ៉ា
...