រថយន្តស៊េរីទំនេីបម៉ាក​ហ្វដពីរគ្រឿងពន្លះគ្នាពេញទំហឹង​ខ្ទាតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​រងការខូចខាតយ៉ាងដំណំនិងឈ្លោះប្រកែកគ្នាឡេីងតឹងសរសៃក

ចែករំលែក៖

​    ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបោះពួយយ៉ាងលឿនដេីម្បីឆ្លងផ្លូវទាំងខ្វះការប្រុងប្រយ័ត្ន​ រួចជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក​
ហ្វដមួយគ្រឿងទៀតចំពាក់កណ្តាលរថយន្តពេញទំហឹង​ បណ្ដាលឱ្យរថយន្តមួយគ្រឿងនោះវិលមួយជុំហើយខ្ទាតទៅបោកផ្ទប់នឹងរបាំងថ្មខូចខាតយ៉ាងដំណំ​ តែសំណាងល្អដែរដែលមិនមានអ្នករបួស។
​   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង១១​និង៣០នាទីយប់ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ កែងនឹងផ្លូវលេខ២២២​ ត្រង់ចំណុចមុខការាសសាំងកាល់តិច​ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។
​     តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក​ហ្វដ ពណ៌ស ពាក់ផ្លាកលេខ​ កម្ពុជាTAY -9899 បើកដោយបុរសម្នាក់ទំនងជាស្រវឹងស្រា​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២២២ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដោយឆ្លងផ្លូវមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តស៊េរីទំនេីបម៉ាក​ហ្វដមួយគ្រឿងទៀតពាក់ផ្លាកលេខ​ កម្ពុជាPKR-9289​ បើកដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនដូចគ្នាចំពាក់កណ្ដាលរថយន្តពេញទំហឹងលាន់ដូចរន្ទះ​ បណ្ដាលឱ្យរថយន្តរងគ្រោះបោកផ្ទប់នឹងរបាំងថ្មខូចខាត២កង់​ ដោយរថយន្តវិលមួយជុំនិងរងការខូចខាតរថយន្តទាំងពីរគ្រឿង​ដូចគ្នា​ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​ ។
​    ក្រោយកេីតហេតុ​ ម្ចាស់រថយន្តបង្កមិននៅដោះស្រាយនោះទេ​ ដោយបានឡើងជិះរថយន្តមួយគ្រឿងទៀតទៅបាត់ទុកឱ្យបុរសម្នាក់ទៀតជាអ្នកដោះស្រាយបណ្ដាលឱ្យមានការប្រកែកគ្នាយ៉ាងតឹងសរសៃកអស់មួយសន្ទុះ​ធំ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍​មកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print