ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលជាខ្លាំងមួយបានកេីតឡេីងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ ខណៈដែលមានស្ត្រីម្នាក់បានដេកស្លាប់នៅបន្ទប់ជាន់ទី១ នៃមជ្ឈមណ្ឌលកែសម្ផស្ស អន្តជាតិM25 ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងលេខ៧០ ផ្ទះលេខ៧៣B ក្រុម២៤២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសង្ស័យកែដេីមទ្រូងខុសបច្ចេកទេស ហេីយម្ចាស់ទីតាំងបានរត់គេចបាត់មិននៅទទួលខុសត្រូវឡើយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានមកហាងកែសម្ផស្សខាងលេីដេីម្បីកែសុដន់ តែមិនដឹងជាកែខុសបច្ចេកទេសយ៉ាងម៉េច ទេីបបណ្ដាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅក្នុងបន្ទប់ជាន់ទី១ ហេីយម្ចាស់ទីតាំងមិននៅទទួលខុសត្រូវទេ បែរជារត់គេចខ្លួនបាត់ស្រមោល ទេីបបង្កការភ្ញាក់ផ្អេីលតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វេីការពិនិត្យដេីម្បីឱ្យដឹងច្បាស់ជាក់ស្ដែង ៕
ដោយ ៖ ភារ៉ា ដង្កោ