ប្រេស៊ីលជ្រុះចេញពីកម្មវិធី Copa America ក្រោយប្រកួតចាញ់ជម្រើសជាតិប៉េរូទាំងមិនអស់ចិត្ត

ចែករំលែក៖

ក្រុមជម្រើសជាតិប្រេស៊ីលបានធ្វើឲ្យ អ្នកគាំទ្របាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែពួកគេបានធ្លាក់ចេញពីកម្មវិធីពានរង្វាន់អាមេរិកខាងត្បូងឬហៅថា Copa America ហើយក្រោយប្រកួតចាញ់ក្រុមប៉េរូ ដោយលទ្ធផល ១-០ ទាំងមិនអស់ចិត្ត នោះ។

នៅក្នុងការប្រកួតនោះក្រុមជម្រើសជាតិ ប្រេស៊ីលសុំត្រឹមតែស្មើប៉ុណ្ណោះក៏ពួកគេ អាចឡើងទៅវគ្គបន្ទាប់បានដែរ ប៉ុន្តែពួកគេបែរជាធ្លាក់វិញដោយបាល់ប៉ះដៃកីឡាករ Raúl Ruidíaz នៅនាទី៧៥។ បើតាមវីដេអូផ្សាយឡើងវិញគឺបាល់បានទៅប៉ះដៃកីឡាករ Raúl Ruidíaz មុនពេលចូលទីក្រុម ប្រេស៊ីល។ នេះជាអ្វីដែលធ្វើប្រេស៊ីលហាក់បីដូចជាមិនអស់ចិត្តឡើយចំពោះបរាជ័យ របស់ខ្លួន។

ទោះបីជាមើលឃើញបែបនេះក៏ដោយក៏អាជ្ញាកណ្តាលបានសម្រេចចិត្តឲ្យគ្រាប់បាល់នេះទៅក្រុមប៉េរូ។ លោក Dunga គ្រូ បង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីលបាននិយាយថា “អ្នកទស្សនាបានឃើញ អ្វីដែលកើតឡើងហើយ។ យើងមិនអាចផ្លាស់ប្តូរអ្វីដែលបានឃើញនោះទេ។ ខ្ញុំក៏ មិនយល់ដែរថាអាជ្ញាកណ្តាលចំណាយ ពេល៤នាទីពិភាក្សាគ្នាតែលទ្ធផលចុក្រោយគឺគ្មានបានដោះ ស្រាយអ្វីនោះទេ”។

លោកDungaបានបញ្ជាក់ចុងក្រោយថាក្រុមប្រេស៊ីលរបស់គាត់មិនមែនធ្លាក់ចេញពីកម្មវិធីនេះដោយសារការលេងបាល់ទាត់នោះទេ ៕

35343DD300000578-3638337-image-a-68_1465786470532

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print