ប្រព័ន្ធស្រោចស្រពប្រាសាទជើង នៅស្រុកពាមរក៏ សម្រេចលទ្ធផលបាន៦៥%ហើយ គ្រោងបញ្ចប់នៅអំឡុងដើមខែកញ្ញា

ចែករំលែក៖

ខេត្តព្រៃវែង៖ គម្រោងសាងសង់ប្រព័ន្ធស្រោចស្រពប្រាសាទជើង មានទីតាំងស្ថិតនៅក្នុងឃុំបន្លិចប្រាសាទ ស្រុកពាមរក៏ ខេត្តព្រៃវែង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការបើកការដ្ឋាន កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយមានទំហំការងារ៖

– សាងសង់ស្ថានីយបូមទឹក ចំនួន ០១ កន្លែង ដោយបំពាក់ម៉ូទ័រ ចំនួន ០៣ គ្រឿង ។
– សាងសង់ប្រឡាយមេបេតុង ចំនួន ០១ ខ្សែ ប្រវែង ១.៥០០ ម៉ែត្រ ។
– សាងសង់ប្រឡាយរងបេតុង ចំនួន ០៥ ខ្សែ សរុបប្រវែង ៥.០០០ ម៉ែត្រ ។
– សាងសង់អាគារសហគមន៍ ចំនួន ០១ ខ្នង ទំហំ ៨ ម៉ែត្រ x ១១ ម៉ែត្រ ។

បច្ចុប្បន្ន ដំណើរការសាងសង់ប្រព័ន្ធស្រោចស្រពប្រាសាទជើង សម្រេចលទ្ធផលបានប្រមាណ ៦៥ ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងដើមខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខ ។

នៅពេលសាងសង់រួចរាល់ជាស្ថាពរ តាមរយៈការទាញយកទឹកពីទន្លេតូចពាមរក៏ ប្រព័ន្ធស្រោចស្រពប្រាសាទជើង នឹងមានលទ្ធភាពផ្តល់ទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនស្រូវរបស់បងប្អូនប្រជាកសិករ បាន ០៣ ដង ក្នុង ០១ ឆ្នាំ លើផ្ទៃដីប្រមាណ ៣០០ ហិកតា ៕

image

image

image

image

image

image

image

image

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print