អាណិត​ណាស់​លោក​អើយ! បុរសម្នាក់ចងកសម្លាប់ខ្លួនជាមួយកូនអាយុ៤ឆ្នាំ នៅក្រុងពោធិ៍សាត់ ព្រោះតែគ្មានលិទ្ធភាព…

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ បុរសម្នាក់​ ដោយសារតែតូចចិត្ដរឿងជំងឺខូចក្រលៀន គ្មានលទ្ធភាពដើម្បីព្យាបាលជំងឺរបស់ខ្លួនបន្តទៀត​ ក៏បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ជាមួយកូនប្រុសអាយុ៤ឆ្នាំ​ ដែលគួរឱ្យស្រឡាញ់ និងទៅចោលប្រពន្ធ ព្រមទាំង​បន្សល់​ទុក​សំបុត្រ​មួយ​សន្លឹក​ផ្ដាំផ្ញើ​ឱ្យជួយមេីលម្ដាយផង។

សូមជម្រាបជូនថា​ ករណី​ធ្វើ​អត្តឃាត​ខាងលេីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ ស្ថិតភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​ បានឱ្យដឹងថា​ បុរសម្នាក់ធ្វើអត្តឃាតដោយខ្លួន ជាមួយកូនប្រុសនោះឈ្មោះ ហុង ចំរើន អាយុ៣៥ឆ្នាំ ខណៈកូនប្រុសអាយុ៤ឆ្នាំ ឈ្មោះ ចំរើន បញ្ញា។ ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ចំពោះ​ការបញ្ចប់ជីវិតខ្លួនឯង ជាមួយកូនប្រុសនេះ បុរសខាងលើក៏បានបន្សល់ទុកសំបុត្រសរសេរដៃមួយសន្លឹកផងដែរ ដោយបញ្ជាក់អំពីមូលហេតុដែលគាត់សម្រេចចិត្តគិតខ្លី និងសុំទោសប្រពន្ធ ព្រមទាំងក្រុមគ្រួសារ។

ដោយឡែក​នៅក្នុង​សំបុត្រដែរបន្សល់ទុកនោះ​ បានបញ្ជាក់ថា ការបញ្ចប់ជីវិតនេះដោយសារតែខ្លួនគ្មានលទ្ធភាពព្យាបាលជំងឺខូចក្រលៀន ដែលគ្រូពេទ្យតម្រូវឱ្យលាងឈាម ក្នុងមួយសប្ដាហ៍ ២-៣ដង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print