បារាំងបន្តប្រឈមមុខនឹងការធ្វើកូដកម្មទ្រង់ទ្រាយធំប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍

ចែករំលែក៖

តាមគម្រោងនឹងមានកូដកម្មរហូតដល់ជាង២៦០កន្លែងត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅទូទាំងប្រទេសជាមួយនឹងទីក្រុងតូចៗ និងមធ្យម ហើយវិស័យដឹកជញ្ជូន ថាមពល និងសេវាសាធារណៈនឹងរងផលប៉ះពាល់ជាខ្លាំង។

សហជីពបារាំងកំពុងរៀបចំធ្វើកូដកម្មទ្រង់ទ្រាយធំចាប់ពីថ្ងៃទី ៧ ខែមីនា ដើម្បីតវ៉ាប្រឆាំងនឹងវិធានការកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់រដ្ឋាភិបាល។ កូដកម្មនោះនឹងធ្វើឱ្យប្រទេសបារាំងត្រូវ«ជាប់គាំង»។
បន្ទាប់ពីកូដកម្មរយៈពេលប្រាំថ្ងៃជាប់ៗគ្នាចាប់តាំងពីដើមឆ្នាំ 2023មក កូដកម្មនៅសប្តាហ៍នេះត្រូវបានគេរំពឹងថានឹងបង្ហាញពីដំណាក់កាលថ្មីមួយក្នុងការតវ៉ាប្រឆាំងនឹងការផ្លាស់ប្តូរថ្មីដែលបានប្រកាសដោយរដ្ឋាភិបាល។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Journal du Dimanche កាលពីថ្ងៃទី ៥ ខែមីនា ប្រធានសហជីព CGT Journal du Dimanche បាននិយាយថា សហជីពបានព្រមានថានឹងត្រៀមខ្លួនជាស្រេចដើម្បីបង្កើនសម្ពាធ និងបង្ហាញវាតាមរយៈកូដកម្មនៅថ្ងៃទី៧ ខែមីនា។
ប៉ូលិសបានប៉ាន់ប្រមាណថា មនុស្សប្រមាណពី១លានដល់៤លាននាក់នឹងដើរតាមផ្លូវ ប្រហែលជាច្រើនជាងចំនួនមនុស្សដែលចូលរួមក្នុងការតវ៉ាថ្ងៃទី 31 ខែមករា ក៏ដូចជាបាតុកម្មនៅក្នុងរលកនៃការតវ៉ាប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍ក្នុងឆ្នាំ 2010 ។
សហជីពតំណាងកម្មករក្នុងបណ្តាញផ្លូវដែក SNCF រថភ្លើងក្រុងប៉ារីស និងវិស័យថាមពល រួមទាំងរោងចក្រចម្រាញ់ប្រេង បានអំពាវនាវជាលើកដំបូងឱ្យធ្វើកូដកម្ម។ កម្មករមកពីឧស្សាហកម្មមួយចំនួនផ្សេងទៀតក៏អាចចូលរួមផងដែរ។
សហជីពធំៗចំនួនប្រាំបីនៅប្រទេសបារាំងបានអំពាវនាវឱ្យធ្វើកូដកម្ម។ រដ្ឋមន្ត្រីដឹកជញ្ជូនបារាំងលោក Clement Beaune បានទទួលស្គាល់ថា ថ្ងៃទី 7 ខែមីនា នឹងក្លាយជាថ្ងៃដ៏លំបាកមួយ ហើយបានជំរុញឱ្យកម្មករស្នាក់នៅផ្ទះនៅពេលដែលអាចធ្វើទៅបាន៕ ដោយធីរីណា

...

រូប​ថត​ : TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print