ការតវ៉ាទ្រង់ទ្រាយធំ ធ្វើឱ្យអុីស្រាអែលមិនអាចរកអ្នកបើកយន្តហោះឱ្យលោកនាយករដ្ឋមន្ត្រីបានទេ

ចែករំលែក៖

រដ្ឋាភិបាលអុីស្រាអែលត្រូវស្វែងរកក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀតដើម្បីនាំនាយករដ្ឋមន្ត្រី Benjamin Netanyahu ទៅកាន់ទីក្រុងរ៉ូម ប្រទេសអុីតាលី បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេស EL Al មិនអាចស្វែងរកអ្នកបើកយន្តហោះ ឬអ្នកបម្រើលើយន្តហោះណាមួយសម្រាប់ជើងហោះហើរនាពេលខាងមុខ។

យោងតាមកាសែត Jerusalem Post រដ្ឋមន្ត្រីដឹកជញ្ជូនអុីស្រាអែល Miri Regev មានបំណងបើកការដេញថ្លៃសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដូចជា Arkia និង Israir បន្ទាប់ពីម៉ោង 2 រសៀលនៅថ្ងៃទី ៥ ខែមីនាបានកន្លងផុតទៅហើយ El AI មិនអាចជួបបាន។ ដូចដែលបានគ្រោងទុក នាយករដ្ឋមន្ត្រី Netanyahu នឹងហោះហើរទៅកាន់ទីក្រុងរ៉ូមនៅថ្ងៃទី៩ ខែមីនា ដើម្បីជួបជាមួយសមភាគីអុីតាលី Giorgia Meloni ហើយត្រឡប់ទៅប្រទេសវិញនៅថ្ងៃទី ១១ ខែមីនា។
ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលបានផ្សាយថា EL AI មិនអាចរកឃើញអ្នកបើកបរយន្តហោះ ឬសមាជិកនាវិកណាម្នាក់ដែលស្ម័គ្រចិត្តចូលរួមក្នុងបេសកកម្មនាំនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសអុីតាលី ចំពេលមានការតវ៉ាដ៏ធំនៅក្នុងប្រទេសប្រឆាំងនឹងសំណើកំណែទម្រង់ប្រព័ន្ធតុលាការនៃក្រុមចម្រុះដែលកំពុងកាន់អំណាច។
ការពារការបរាជ័យក្នុងការនាំយកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសអុីតាលី EL AI បាននិយាយថា ខ្លួនខ្វះអ្នកបើកយន្តហោះដែលមានសមត្ថភាពហោះហើរយន្តហោះ Boeing 777 ដែលជាយន្តហោះដែលលោក Netanyahu បានស្នើសុំ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអះអាងថា អ្នកបើកយន្តហោះមិនចង់ធ្វើការទេ ព្រោះប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល។
El Al ដែលពឹងផ្អែកលើប្រាក់កម្ចី និងការធានាហិរញ្ញវត្ថុពីរដ្ឋាភិបាលអុីស្រាអែល អាចប្រឈមនឹងការដាក់ទណ្ឌកម្មចំពោះការខកខានក្នុងការស្វែងរកពីឡុតសម្រាប់ការហោះហើររបស់នាយករដ្ឋមន្ត្រី។
កាលពីម្សិលមិញអ្នកបើកយន្តហោះបម្រុងរាប់សិបនាក់នៅក្នុងទ័ពអាកាសអុីស្រាអែលបានប្រកាសថា ពួកគេនឹងមិនចូលរួមក្នុងវគ្គហ្វឹកហ្វឺនដែលបានគ្រោងទុកនៅថ្ងៃទី 8 ខែមីនាក្នុងការតវ៉ាចំពោះកំណែទម្រង់ប្រព័ន្ធតុលាការដែលបានស្នើឡើងនោះឡើយ៕ ដោយធីរីណា

...

រូប​ថត​ : Jpost

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print