សម្តេចតេជោ ហ៊ុន សែន រីករាយនៅពេលដែលឃើញ យុវជនប្រឆាំងចាប់ផ្តើមចូលរួមជាមួយ នឹងរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសំដែងនូវការពេញចិត្តចំពោះយុវជនដែលធ្លាប់តែប្រឆាំងរដ្ឋាភិបាលនៅពេលនេះបានចុះចូលជាមួយនឹងរដ្ឋាភិបាលវិញ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានសង្កេតឃើញថា នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺមានយុវជនដែលសកម្មគាំទ្រក្រុមប្រឆាំងបាននាំគ្នាមកចូលរួមជាមួយនឹងរដ្ឋាភិបាលជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់យុវជនទាំងអស់បន្តខិតខំរៀនយកជំនាញ ដែលជាឱកាសឆាប់បានការងារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ថ្លែងថា សិស្សដែលក្រោយចប់ការសិក្សាថ្នាក់បាក់ឌុប ក្នុងនោះសិស្សខ្លះបានប្រឡងជាប់មានលទ្ធភាពបន្តការរៀននៅតាមសាកលវិទ្យាល័យនានា ដើម្បីយកបរិញ្ញាបត្រ ចំណែកសិស្សមួយចំនួនទៀត ប្រឡងជាប់បាក់ឌុបមិនជាប់ ឬមិនមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យបាន ប៉ុន្តែសិស្សទាំងនោះអាចទៅបន្តការរៀនយកជំនាញផ្សេងៗទៀតបាន នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ការជំរុញបែបនេះ មិនមានន័យថា អោយបោះបង់ការរៀនសូត្រនៅសាកលវិទ្យាល័យនោះទេ គ្រាន់តែជាការជំរុញលើកទឹកចិត្តដល់យុវជនឱ្យមានចំណេះជំនាញដ៏ពិតប្រាកដមួយ ដើម្បីឆ្លើយតបទៅនឹងឱកាសការងារបានឆាប់រហ័ស បង្កើនប្រាក់ចំណូល តាមរយៈទីផ្សារការងាររដ៏សំបូរបែបនាពេលបច្ចុប្បន្ននេះ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print