ខេត្តកំពត៖ នៅរសៀលថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងាររបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្រោមអធិបតីភាពលោក អ៊ុម ស៊ីណាត ប្រធានក្រុមប្រឹក្សាស្រុក។
ក្នុងកិច្ចប្រជុំបូកសរុបការងារនេះក៏មានការផ្សព្វផ្សាយនិងការអំពាវនាវប្រមូលសមាជិកភាពឆ្នាំ២០២២ ដើម្បីទ្រទ្រង់កាកបាទក្រហមកម្ពុជា រួមនឹងផ្សព្វផ្សាយស្តីពីការចុះពិនិត្យព្យាបាលជំងឺភ្នែករបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមូលនិធិចក្ខុខ្មែរជូនដល់ប្រជាពលរដ្ឋចំនួន ១,៨៥២នាក់ក្នុងស្រុកកំពង់ត្រាចដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នៅទីតាំងវិទ្យាល័យព្រះបិតាជាតិ។
សមាសភាពចូលរួមមាន លោក លោកស្រី អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក កងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានការិយាល័យ-អង្គភាពជុំវិញស្រុក និងលោក លោកស្រីមេឃុំគ្រប់ឃុំ។នេះបើយោងតាមអង្គភាពយើងទើបតែទទួលនៅព្រឹកថ្ងៃទី០៧ខែមីនាឆ្នាំ២០២៣នេះ៕ ដោយ៖ចន្ទ លីហ្សា