ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវប្រជាពលរដ្ឋចាប់វាយឡើងទ្រោមខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូគេបានហើយតែរត់មិនរួចទើបប្រគល់ឲ្យសមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំនុចមុខផ្ទះជួល ក្រុម៥ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ ហែម រ៉ាយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំណើតនៅភ្នំពេញ ។ ចំណែកដើមបណ្តឹងឈ្មោះ ប្រាក់ ចាន់ធឿន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរមេការនៅខារ៉ាអូខេ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ។
ប្រភពពីដើមបណ្តឹងបានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូ១គ្រឿងម៉ាកឆាលី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AJ-9365 បានឌុបប្អូនស្រីចេញពីកន្លែងធ្វើការទៅផ្ទះជួលខាងលើរួចទុកម៉ូតូនៅមុខបន្ទប់ស្រាបតែចេញមកវិញក៏បាត់ម៉ូតូពេលនោះខ្លួនបានឆោឡោស្រែឲ្យគេជួយរក ហើយទាក់ទងទៅមិត្តភ័ក្រជិតខាងជួយតាមរកក៏ឃើញជនសង្ស័យមានគ្នា២នាក់កំពុងបណ្តើម៉ូតូនោះក៏នាំគ្នាឃាត់បានជនសង្ស័យម្នាក់ហើយម្នាក់ទៀតបានរត់គេចខ្លួនបាត់ ចំណែកម្នាក់ដែលប្រជាពលរដ្ឋចាប់បាននោះបានស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនតែម្តងទើបប្រគល់ឲ្យសត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខ។
នៅមុខសមត្ថកិច្ចជនសង្ស័យសារភាពថា រូបគេទើបតែចេញពីលេងអុិនធឺណែតនៅម្ដុំស្ពានអាកាស ៧មករា ហើយក៏ដើរត្រលប់មកផ្ទះវិញពេលដែលរូបគេដើរមកដល់កន្លែងកើតហេតុស្រាប់តែឃើញម៉ូតូ១គ្រឿងខាងលើដែលជនរងគ្រោះទុកនៅមុខផ្ទះដោយមិនបានចាក់សោរកពេលនោះបក្ខពួករបស់គេម្នាក់ទៀតបានឲ្យគេបណ្ដើរម៉ូតូនេះចេញទៅដើម្បីយកទៅលក់យកលុយចែកគ្នា ហើយខ្លួនក៏បណ្តើរម៉ូតូនោះចេញបានប្រហែល៣ទៅ៤រយមែត្របានជួបនិងប្រជាពលរដ្ឋនៅម្ដុំនោះកាក់សួរហើយម្ចាស់ម៉ូតូក៏តាមមកដែរដឹងថា ជារបសខ្លួនទើបចាប់វាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនតែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខនាំខ្លួនយកទៅធ្វើការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខនិងកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជារដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តរតាមនីតិវិធី៕
ដោយ៖ តុង សីហា