លោក លឹម គានហោ ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា ប្រព័ន្ធធារាសាស្រ្តបាសាក់ ដែលពីមុនមានសក្តានុពលប្រើប្រាស់តិចតួចត្រូវបានលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមអ្នកបច្ចេកទេស សិក្សា និងជួសជុល ស្តារឡើងវិញ ។
តាមរយៈកាសិក្សាខាងលើ និងដើម្បីទាញយកឲ្យអស់លទ្ធភាពពីសក្តានុពលនៃប្រព័ន្ធធារាសាស្ត្រនេះ ការជួសជុលត្រូវបានបែងចែកជា ២ដំណាក់កាល ៖ ដំណាក់កាលទី ១ ៖ បានចាប់ផ្តើម អនុវត្តកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ លើការងារ៖
– សាងសង់ទំនប់អាងបន្ថែមប្រវែង ៣,២០០ម៉ែត្រ ។
– ជីកប្រឡាយមេចំនួន ៣ខ្សែ សរុបប្រវែង ១៣,៤៤៥ម៉ែត្រ ។
– ជួសជុលទ្វារទឹកស្វ័យប្រវត្តិមុខ៧ ប្រវែង១១ម៉ែត្រ (ក្នុង១មុខបំពាក់ដៃរវៃទំនើប Hand Crank ចំនួន ៨គ្រឿង បន្ថែមទៀត) ។
– សាងសង់សំណង់សិល្បការធំតូចចំនួន ៣២កន្លែង ។
– ក្រាលគ្រួសក្រហមតាមភ្លឺអមប្រឡាយមេសរុបប្រវែង ១៣,៤៤៥ ម៉ែត្រ ។
– រៀបថ្មមុខក្រោយសំណង់ទ្វារទឹកស្វ័យប្រវត្តិចម្ងាយ ១២០ម៉ែត្រ ។

ក្រោយពេលបញ្ចប់ការងារដំណាក់កាលទី១ ប្រព័ន្ធធារាសាស្រ្តបាសាក់ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៦,៥០០ហិកតា និងស្រូវប្រាំងចំនួន ៦០០ហិកតា ។ ការងារនៅក្នុងដំណាកាលទី១នេះបានអនុវត្តរួចរាល់ជាស្ថាពរហើយ ។

បច្ចុប្បន្នក្រុមការងារកំពុងបន្តអនុវត្តនៅក្នុងជំហានទី២ ដើម្បីបង្កើនសក្តានុពលរបស់ប្រព័ន្ធធារាសាស្ត្របាសាក់ឲ្យមានលទ្ធភាពស្រោចស្រពបន្ថែមលើផ្ទៃដីចំនួន ២៤,០០០ហិកតា និងការផ្គត់ផ្គង់ទឹកដល់ស្ទឹងមោងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត ។ ការងារដែលត្រូវអនុវត្តក្នុងដំណាក់កាលទី២ រួមមាន ៖
– ជីកប្រឡាយមេ ១ខ្សែ ដើម្បីទាញទឹកពីប្រព័ន្ធបាសាក់ទៅផ្គត់ផ្គង់ផ្ទៃដីកសិកម្មក្នុងស្រុកវាលវែង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ។
– ស្តារឡើងវិញនូវប្រព័ន្ធព្រែកជីក ។
– ជួសជុលស្តារឡើងវិញនូវទំនប់ដូនទ្រី ដើម្បីស្តុកទឹកបន្ថែមសម្រាប់ផ្គត់ផ្គង់ទឹកឲ្យអាងទឹកបាសាក់ ។

ក្នុងការចុះពិនិត្យការដ្ឋាននៅពេលនេះលោករដ្ឋមន្ត្រីបានធ្វើការណែនាំបន្ថែមដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យតាមដានការអនុវត្កម្រោងឲ្យបានជាប់ជាប្រចាំសំដៅធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសាងសង់អនុវត្តឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ហើយលទ្ធផលការងារដែលសម្រេចបានប្រកបដោយគុណភាព ពិសេសត្រូវយកចិត្តទុកដាក់ចំពោះផ្លូវដែលកាត់ដោយប្រឡាយមេធំៗ ត្រូវសាងសង់ស្ពានសម្រាប់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

1 (8)

1 (9)

1 (10)

ដោយ៖ សីល

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print