នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំឱ្យបរទេសទាំងឡាយគោរពសេចក្តីថ្លៃថ្នូរបស់ប្រជាជនកម្ពុជាផង

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យបរទេសទាំងឡាយ ត្រូវគោរពសេចក្តីថ្លៃថ្នូរបស់ប្រជាជនកម្ពុជាផង។ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់បណ្ដាតំណាងស្ថានទូត និងបរទេសមួយចំនួនថា នាអំឡុងពេលដែលគ្រួសារសម្ដេចតេជោ និងភរិយាសម្ដេចកំពុងសម្រក់ទឹកភ្នែកដោយការបាត់បង់ប្អូនស្រី បែរជាមានជនអាក្រក់នៅក្រៅប្រទេសមួយចំនួន មកប្រមាថដល់ភរិយា និងគ្រួសារសម្ដេចទៅវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅទូតទាំងអស់ថា តើរឿងនេះអស់លោកបរទេសអាចទទួលយកបានទេ?

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ចំពោះការប្រមាថមើលងាយទៅលើសូម្បីតែអ្នកដែលបានស្លាប់ទៅហើយនោះ គឺការអនុវត្តច្បាប់ ត្រូវតែមានចំពោះជនទាំងនោះ ហើយសុំបរទេសទាំងឡាយ កុំចោទថា សម្តេចគឺជាជនផ្តាច់ការ ពីព្រោះរឿងនេះ មិនអាចទទួលយកបានជាដាច់ខាត។
សម្តេចតេជោ បានលើកឡើង ពីការហែកហួរគ្នារវាងប្តី-ប្រពន្ធ លែងលះគ្នាតាមបណ្តាញសង្គមFacebook ដែលជារឿងអាម៉ាសបំផុត មិនត្រឹមតែបុគ្គលទាំងសងខាងនោះទេ វាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់កូនៗ និងក្រុមគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើសិនជាក្រុមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នា ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី ដើម្បីរក្សាកិត្តិយសគ្រួសារ និងសីលធម៌នៅក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់បណ្ដាតំណាងស្ថានទូត និងបរទេសមួយចំនួនថា តើបានដឹងទេថា នាអំឡុងពេលដែលគ្រួសារសម្ដេចតេជោ និងភរិយាសម្ដេចកំពុងសម្រក់ទឹកភ្នែក បែរជាមានជនអាក្រក់នៅក្រៅប្រទេសមួយចំនួនមកប្រមាថដល់ភរិយា និងគ្រួសារសម្ដេចទៅវិញ តើរឿងនេះអស់លោកបរទេសអាចទទួលយកបានទេ?

សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីថា សម្ដេចនឹងគ្មានថ្ងៃប្រើប៊ិចដើម្បីចុះហត្ថលេខា ស្នើសុំការលើកលែងទោសដល់ជនអាក្រក់ដែលប្រមាថដល់ក្រុមគ្រួសាររបស់សម្ដេចដាច់ខាត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print