ខ្សែការពារបែលហ្សិក Alderweireld ប្រកាសចូលនិវត្តន៍ពីកាតព្វកិច្ចជម្រើសជាតិ

ចែករំលែក៖

ខ្សែការពារ Toby Alderweireld របស់ក្រុមបែលហ្ស៊ិកបានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិហើយ បន្ទាប់ពីអាជីពជាអន្តរជាតិមានរយៈពេល១៣ឆ្នាំជាមួយនឹង១២៧ប្រកួត។

Alderweireld វ័យ៣៤ឆ្នាំគឺជាផ្នែកមួយនៃក្រុមជម្រើសជាតិដែលបានផ្តួលប្រេស៊ីលដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2018 ប៉ុន្តែបានបញ្ចប់ដោយកំណត់ត្រាទាបនៅពេលដែលបែលហ្ស៊ិកបានធ្លាក់ចេញពីវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។

 យុទ្ធនាការខកចិត្តនោះក៏បាននាំទៅដល់ការចូលនិវត្តន៍របស់សមាជិកម្នាក់ទៀតនៃជំនាន់មាសរបស់បែលហ្ស៊ិក គឺខ្សែប្រយុទ្ធEden Hazard

 អាជីពរបស់ Alderweireld បាននាំគាត់ពីក្លិបហុល្លង់ Ajax Amsterdam ទៅ Atletico Madrid, Tottenham Hotspur និងក្រុម Royal Antwerp បច្ចុប្បន្ន។

 ខ្សែការពាររូបនេះបានប្រាប់គេហទំព័ររបស់សមាគមបាល់ទាត់បែលហ្ស៊ិកថា វាជាក្តីសុបិនរបស់គាត់ក្នុងនាមជាក្មេងប្រុសតូចក្នុងការលេងឱ្យក្រុមជម្រើសជាតិ។

 គាត់ បាន និយាយ ថាខ្ញុំ មាន អំណរគុណ យ៉ាង ខ្លាំង ដែល សុបិន នេះ បាន ក្លាយ ជា ការ ពិត ដោយការឈឺចាប់ក្នុងចិត្ត ខ្ញុំសូមប្រកាសថា ខ្ញុំនឹងចូលនិវត្តន៍ពីបិសាចក្រហមបែលហ្ស៊ិកដោយមានប្រសិទ្ធិភាពភ្លាមៗ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print