ក្រុមហ៊ុនអាកាសចរណ៍ Rayani Air ជាក្រុមហ៊ុនអ៊ិស្លាមដំបូងគេបង្អស់នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានលុបចោល មិនឲ្យហោះហើយទៀតដោយសារតែបានបំពាន់ទៅនឹងច្បាប់ស្តីពីសុវត្ថភាពចរាចរណ៍តាមដែនអាកាស។
តាមការប្រកាសរបស់មជ្ឈមណ្ឌុលអាកាសចរណ៍ម៉ាឡេស៊ីបានឲ្យដឹងថា ក្រុមហ៊ុន Rayani Air ត្រូវបានដកហូតលិខិតអនុញ្ញាត្តិក្នុងការហោះហើរពាណិជ្ជកម្មដឹកជិញ្ជូនអ្នកដំណើរដូចមុនទៀតឡើយ។ តាមការប្រកាសក្រុមហ៊ុននេះបានបំពានច្បាប់អនុញ្ញាត្តិនិងខ្វះធុនធានមនុស្សហិរញ្ញវត្ថុ ។
ក្រុមហ៊ុនអាកាសចរណ៍ខាងលើបានចាប់ផ្តើមដំណើរការកាលពីខែធ្នូ ឆ្នាំ២០១៥ ដោយនៅលើយន្តហោះនោះបម្រើសេវាអាហារប្រភេទ Halal សម្រាប់ជនជាតិអ៊ិស្លាមតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះក្រុមពហុនិកាត្រូវស្លៀកសម្លៀកបំពាក់តាមបែបអ៊ិស្លាមទៀតផង។
ក្រុមហ៊ុនខាងលើមានយន្តហោះពីរគ្រឿងប្រភេទ Boeing 737-400 ដោយយន្តហោះនិមួយៗអាចដឹកអ្នកដំណើរបាន ១៨០នាក់ ។ អំពីធុនធានមនុស្សក្រុមហ៊ុនមានអាកាសយានឹក៨នាក់និងក្រុមពហុនិកា៥០នាក់។
កាលពីខែមីនា កន្លងមកក្រុមហ៊ុនខាងលើបានផ្អាកការហោះហើរដោយសារតែមិនបានគោរពខ្ជាប់ខ្ជួនស្តីពីច្បាប់សុវត្ថភាពហោះហើរ។
ការសម្រាកផ្អាកហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើក្រោយពេលដែលតាមអាកាសយានដ្ឋាននានាលើពិភពលោកបានរិតបន្តឹងសន្តិសុខក្រោយពេលដែលមានការវាយប្រហារភេរវកម្មទៅលើយន្តហោះដឹកអ្នកដំណើរជាច្រើននាពេលកន្លងមក ៕
ប្រែសម្រួល៖ សាធី