កីឡាករជនពិការ វ៉ាន់ វុន មានឈ្មោះ ប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងរីយ៉ូ

ចែករំលែក៖

ភ្នំពេញ៖ កីឡាករឆ្នើមម្នាក់របស់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គឺ កីឡាករ វ៉ាន់ វុន ផ្នែកជិះរទេះប្រណាំងលើ វិញ្ញាសា១០០,២០០ និង៤០០ម៉ែត្រទំនងទទួលបានសិទិ្ធដោយស្វ័យប្រវត្តិពីគណៈកម្មការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ កីឡាប៉ារ៉ាឡាំពិករដូវក្តៅនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលនាខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ។

ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់របស់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហើបឲ្យដឹងថា កីឡាករ វ៉ាន់ វុន ត្រូវបានគណៈកម្មការរៀបចំការប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោកទទួលយកសំណើពីភាគីប៉ារ៉ាឡាំពិកកម្ពុជារួចហើយបន្ទាប់ពីបានឃើញនូវគុណផលរបស់កីឡាករ វ៉ាន់ វុន ម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជានោះ ។ ជាមួយគ្នានោះដែរ លោក ផៃ សុខ គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាអត្តពល កម្មដែលមានកាយសម្បទាធម្មតានិងពិការ ប្រាប់ឲ្យដឹងថា កីឡាករវ៉ាន់ វុន គឺជាម្ចាស់ មេដាយមាសកីឡាស៊ីហ្គេមនៅប្រទេស មីយ៉ាន់ម៉ាទំនងជាទទួលបានសិទ្ធិចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិករដូវនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល បន្ទាប់ពីអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដាក់ពាក្យសុំសិទ្ធិចូលរួមប្រកួតទៅ គណៈកម្មការប៉ារ៉ាឡាំពិកពិភពលោកនោះ។

លោកបានបញ្ជាក់ថា កីឡាករ វ៉ាន់ វុន បាននិងកំពុងហ្វឹកហាត់លើវិញ្ញាសារបស់ខ្លួនដែលធ្លាប់ដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមដដែលគឺវិញ្ញាសា ប្រណាំងរទេះចម្ងាយ១០០,២០០ និង៤០០ ម៉ែត្រ ។ បច្ចុប្បន្នគុណផលរបស់ វ៉ាន វុន ធ្វើបានក្នុងកម្រិត១០.០៤វិនាទីលើវិញ្ញាសា១០០៉មែត្រ ។

ដោយឡែកកីឡាករ វ៉ាន់ វុន បានប្រាប់អ្នកយកព័ត៌មាននគរវត្តឲ្យដឹងថា បច្ចុប្បន្នការហ្វឹកហាត់បានដំណើរល្អហើយគុណ ផលក៏បានល្អប្រសើជាងមុន បន្ទាប់ពីបានហ្វឹកហាត់នៅលើទីលានថ្មីក្នុងពហុកីឡដ្ឋានជាតិ។ លោកសង្ឃឹមថា នឹងអាចបានចូល រួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើនេះ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះដែរអ្នកយកព័ត៌មាននគរវត្តមិនទាន់អាចសុំការ ពន្យល់ពីលោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបាននៅឡើយទេដោយលោកសុំពេល៣សប្តាហ៍ទៀតទើបឆ្លើយ តបជាក្រោយ និងសរុបព័ត៌មានដែលពាក់ព័ន្ធដំណើរឆ្ពោះទៅប្រកួត កីឡាប៉ារ៉ាឡាំពិក រដូវក្តៅនៅប្រទេសប្រេស៊ីលនាខែកញ្ញាខាងមុខនេះ ៕

វ៉ាន វុន

វ៉ាន វុន.១

ដោយ៖ សារីម​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print