ភ្នំពេញៈ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យបានចាត់ទុកថាៈ គ្រឿងញៀនបង្ករមហន្តរាយធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្ត បង្ករគ្រោះថ្នាក់ដល់សង្គម យើងត្រូវតែរួមដៃគ្នា ប្តេជ្ញាចិត្តទាំងអស់ លុបបំបាត់ គ្រឿងញៀន អោយអស់ពីភូមិ ឃុំ សង្កាត់ របស់យើង ដើម្បីអនាគតខ្លួនយើង ក្រុមគ្រួសារយើង សង្គមយើង។ លោកអធិការបានបញ្ជាក់ថាៈ ជាក់ស្តែងនៅល្ងាចថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០១៦នេះ សមត្ថកិច្ចប៉ុស្តិកន្ទោកសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌ ចាប់បានជនសង្ស័យបានចំនួន៥នាក់ ស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ពីបទរក្សាទុក និង ប្រើប្រាស់សារធាតុញៀន ឥឡូវសមត្ថកិច្ចកំពុងកសាងសុំណុំរឿងបញ្ជូនឡើងតុលាការ ។
ដោយយល់ឃើញថា បទល្មើសគ្រឿងញៀននេះបាននិឹងកំពុងរាលដាលប៉ះពាល់ដល់សង្គមតាមមូលដ្ឋាន លោកអធិការក៏សូមអោយបងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការផ្តល់ព័ត៍មានដើម្បីធ្វើការបង្រ្កាប អោយទាន់ពេលវេលា អាចការផ្តល់ដំណឹងនេះតាមរយះហ្វេសបុក ឬ ទូរសព្ទ័លេខ 097 7780031 ៕
ដោយ សុខ ខេមរា