កូរ៉េខាងជើង ផលិតបានគ្រាប់បែកបរមាណូ​១០គ្រាប់

ចែករំលែក៖

នៅក្នុងរបាយការណ៍ស្រាវជ្រាវមួយបានប្រកាសកាលពីថ្ងៃទី​១៣ ខែមិថុនា បង្ហាញឲ្យឃើញថា កូរ៉េខាងជើងអាចនឹងផលិតបានគ្រាប់បែកបរមាណូ​ ១០គ្រាប់ក្នុងពេលដ៏ខ្លីនខាងមុខខណៈដែលប្រទេសនេះមានសកម្មភាពឌឺដងក្នុងពេលដែលទំនាក់ទំនងកូរ៉េទាំងពីរប្រឈមមុខតានតឹងកាន់តែខ្លាំងនោះ។

តាមតួលេខរបស់មជ្ឈមណ្ឌុលស្រាវជ្រាវសន្តិភាពនៅទីក្រុងស្តុកខម SIPRI បានប្រកាសឲ្យដឹងថា កូរ៉េខាងជើងមានថាមពលគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូ​បាន​១០គ្រាប់ ដូចគ្រាប់បែកកាលពីខែមករា ឆ្នាំ​២០១៦។ ប៉ុន្តែ SIPRI មិនបានបញ្ចាក់ថា តើកូរ៉េខាងជើងអាចសាកល្បងគ្រាប់បែកបរមាណូទៀតដែរឬទេ។ តាមការព្យាករណ៍កូរ៉េខាងលើអាចដាក់បន្ថែមក្បាលគ្រាប់ ២ទៅ​៤គ្រាប់ចូលក្នុងឃ្លាំងយោធាជាបន្តទៀត។

បច្ចុប្ប​ន្នក្បាលគ្រាប់បែកបរមាណូដែលបំពាក់នៅលើកាំជ្រួចមីស៊ីលលើពិភពលោកមានរហូតដល់ទៅ  ១៥,៣៩៥គ្រាប់គឺថយចុះ ៤៥៥គ្រាប់ប្រៀបធៀបនឹងឆ្នាំ​២០១៥ ។ តាមរបាយការណ៍របស់​ SIPRI ប្រទេសដែលមានក្បាលគ្រាប់ច្រើនបំផុតនោះគឺរុស្ស៊ីមានរហូតដល់​ ៧,២៩០គ្រាប់ទីពីរគឺអាមេរិកមាន ៧,០០០គ្រាប់ ។ ប្រទេសទាំងពីបានគ្រប់គ្រងគ្រាប់បែកបរមាណូរហូតដល់ទៅ ៩៣ភាគរយៈនៃគ្រាប់បែកទាំងអស់ ។ បន្ទាប់មកគឺប្រទេស អង់គ្លេស បារាំង ចិន ឥណ្ឌា បាគីស្ថាន និងអីស្រាអ៊ែល។

លោក Shannon Kile ប្រធានគម្រោងបរមាណូរបស់​ SIPRI ​បានបញ្ចាក់ថា បើទោះបីចំនួនអាវុធបរមាណូថយចុះជាបន្តបន្ទាប់ ប៉ុន្តែគោលបំណងលុបបំបាត់អាវុធបរមាណូនៅលើពិភពលោកស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ។

តាមសារព័ត៌មាន​ NK News បានផ្សាយថា កូរ៉េខាងជើងមានសារធាតុ Plutonium ៤០គីឡូក្រាម ហើយគ្រាប់បែក ១គ្រាប់ប្រើប្រាស់អស់តែប្រមាណ​៦គីឡូក្រាមប៉ុណ្ណោះ ដូចឆ្នេះកូរ៉េខាងជើងអាចផលិតបានគ្រាប់បែកបរមាណូជាច្រើនទៀត។ ក្នុងពេលនេះទីក្រុងព្យុងយ៉ាងបានខិតខំចំរើនសារធាតុអ៊ុយរ៉ានីញោមសម្រាប់កម្មវិធីបរមាណូបន្តទៀត៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print