ចារកម្មកូរ៉េខាងត្បូង បង្ហាញពីជីវិតរបស់កូនស្រីមេដឹកនាំ គីម ជុងអ៊ុន

ចែករំលែក៖

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃទី៨ ខែមីនាបានផ្សាយថា ក្រុមស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដូចជាមានកូន៣នាក់។ នៅក្នុងនោះ កូនស្រីអាយុ១០ឆ្នាំ ឈ្មោះ Kim Ju-ae ត្រូវបានបង្ហាញខ្លួនជាសាធារណៈច្រើនលើកកន្លងមក អាចជាកូនទីពីរ។

យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង កុមារី Kim Ju-ae មិនត្រូវបានចុះឈ្មោះចូលរៀននៅសាលាណាមួយឡើយ ប៉ុន្តែកំពុងត្រូវបានបង្រៀននៅផ្ទះក្នុងរដ្ឋធានីព្យុងយ៉ាង។ ចំណូលចិត្តរបស់នាងគឺជិះសេះ ជិះស្គី និងហែលទឹក។ Kim Ju-ae ជិះសេះបានយ៉ាងល្អ ហើយមេដឹកនាំ Kim Jong-un ពេញចិត្តនឹងជំនាញរបស់កូនស្រីគាត់។
ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនលោក Kim បាននាំកូនស្រីរបស់គាត់ Ju- ae ទៅចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា ពិនិត្យមើលដំណើរការសាកល្បងមីស៊ីលផ្លោង Hwasong-17 ក្បួនដង្ហែយោធារំលឹកខួបលើកទី75 នៃការបង្កើតកងទ័ពកូរ៉េ។ ចំណាត់ការបន្តបង្ហាញមុខជាសាធារណៈត្រូវបានអ្នកសង្កេតការណ៍ប៉ាន់ស្មានថា ក្មេងស្រីអាយុ១០ឆ្នាំនឹងក្លាយជាអ្នកស្នងតំណែងមេដឹកនាំនាពេលអនាគត។
អ្នកជំនាញខ្លះនិយាយថា វាស្ទើរតែប្រាកដណាស់ថា Kim Ju-ae នឹងក្លាយជាអ្នកស្នងតំណែងរបស់ឪពុកនាង ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងធ្លាប់ហៅនាងថា “កូនជាទីស្រឡាញ់បំផុត” ឬ “គួរឱ្យគោរព” ។ ទោះជាយ៉ាងណាក៏ដោយ មតិខ្លះទៀតមិនយល់ស្របទេ ដោយនិយាយថា លោក គីម ជុងអ៊ុន នៅក្មេងនៅឡើយ ហើយសង្គមកូរ៉េខាងជើងជាប្រពៃណីបានឲ្យតម្លៃខ្ពស់លើបុរស៕ ដោយធីរីណា

...

រូប​ថត​ : KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print