តោះ​! មកស្គាល់​ពីកោះសាមសិប ស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ​ ខេត្តក្រ​ចេះ!

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ តោះ​អ្នក​ណាខ្លះ​ចូលចិត្ត​ដេីរកម្សាន្ត​របៀប​បោះ​តង់​ដេកនៅតាមឆ្នេរ​ ហេីយ​ចង់ដឹងអត់ថាកោះសាមសិប ស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ​ ខេត្តក្រ​ចេះ​ ជាកន្លែង​មួយដែលលោកអ្នកនឹកសា្មនថាមានព្រៃលិចទឹក ត្រីធំអភិរក្ស និងសត្វស្លាបច្រើនប្រភេទដែលអាចទស្សនាដ៏មានសុភមង្គលនិងមានភាពរីករាយបំផុត។

ជាក់ស្ដែង​ក្រសួងបរិស្ថាន​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​១០​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ សហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសំបូរ នៃស្រុកសំបូរ ខេត្តក្រចេះ ។ទីនេះ មានចម្ងាយប្រមាណ ៧៥​គីឡូ​ម៉ែត្រ​ពីទីរូមខេត្តក្រចេះ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧ និង មានចម្ងាយប្រមាណ ៦៥គីឡូ​ម៉ែត្រ​ ពីទីរួមខេត្តស្ទឹងត្រែង។

កោះសាមសិប​ ជាឆ្នេរខ្សាច់ស នៅលើកោះបៃតងខ្ចី នៅតាមបណ្តោយទន្លេមេគង្គ ដែលមានធនធានមានជីវិតដែលមិននឹកសា្មនថានៅមាន ដែលមានព្រៃលិចទឹក ត្រីធំអភិរក្ស និង សត្វស្លាបច្រើនប្រភេទដែលរងការផុតពូជ ជាការចំណាយពេល និងចូលរួមចំណែក និងទស្សនាដ៏មានសុភមង្គលបំផុតភាពរីករាយបំផុត។

...

គួរជម្រាបជូនថា​ ចំពោះ​អ្នកទៅលេងទីនោះមិនត្រឹមតែបានទៅឃើញអាងទឹកដ៏ធំនៃទន្លេមេគង្គប៉ុណ្ណោះទេ តែនឹងអាចរួមចំណែកក្នុងអភិវឌ្ឍន៍ និងសកម្មភាពអភិរក្សផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print