ខេត្តក្រចេះ៖ តោះអ្នកណាខ្លះចូលចិត្តដេីរកម្សាន្តរបៀបបោះតង់ដេកនៅតាមឆ្នេរ ហេីយចង់ដឹងអត់ថាកោះសាមសិប ស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ ជាកន្លែងមួយដែលលោកអ្នកនឹកសា្មនថាមានព្រៃលិចទឹក ត្រីធំអភិរក្ស និងសត្វស្លាបច្រើនប្រភេទដែលអាចទស្សនាដ៏មានសុភមង្គលនិងមានភាពរីករាយបំផុត។
ជាក់ស្ដែងក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១០ ខែមីនា ឆ្នាំ២០២៣នេះថា៖ សហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសំបូរ នៃស្រុកសំបូរ ខេត្តក្រចេះ ។ទីនេះ មានចម្ងាយប្រមាណ ៧៥គីឡូម៉ែត្រពីទីរូមខេត្តក្រចេះ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧ និង មានចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង។
កោះសាមសិប ជាឆ្នេរខ្សាច់ស នៅលើកោះបៃតងខ្ចី នៅតាមបណ្តោយទន្លេមេគង្គ ដែលមានធនធានមានជីវិតដែលមិននឹកសា្មនថានៅមាន ដែលមានព្រៃលិចទឹក ត្រីធំអភិរក្ស និង សត្វស្លាបច្រើនប្រភេទដែលរងការផុតពូជ ជាការចំណាយពេល និងចូលរួមចំណែក និងទស្សនាដ៏មានសុភមង្គលបំផុតភាពរីករាយបំផុត។
គួរជម្រាបជូនថា ចំពោះអ្នកទៅលេងទីនោះមិនត្រឹមតែបានទៅឃើញអាងទឹកដ៏ធំនៃទន្លេមេគង្គប៉ុណ្ណោះទេ តែនឹងអាចរួមចំណែកក្នុងអភិវឌ្ឍន៍ និងសកម្មភាពអភិរក្សផងដែរ៕ ដោយ៖សហការី