ទេសរដ្ឋមន្ត្រី ឆាយ ថន៖​ ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាឧបករណ៍ដ៏សំខាន់ ធ្វើឱ្យកម្ពុជាចេញពីប្រទេសអភិវឌ្ឍន៍តិចតួច

ចែករំលែក៖

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែង​នៅក្នុងសិក្ខាសាលាណែនាំ ស្តីពីការរៀបចំធាតុចូល សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ (ផ.យ.អ.ជ) ឆ្នាំ២០២៤-២០២៨ នៅថ្ងៃទី១០ ខែមីនា​ ឆ្នាំ​២០២៣នេះ​ យ៉ាងដូច្នេះ​ថា៖​ ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ នឹងក្លាយជាឧបករណ៍ដ៏សំខាន់ ដើម្បីធ្វើ​ឱ្យកម្ពុជាចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ។

លោកទេសរដ្ឋមន្ត្រី​ ឆាយ ថន បានថ្លែង​បញ្ជាក់ទៀតថា ការរៀបចំផែនការយុទ្ធសាស្ត្រអភិឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ ​គឺជាការងារចាំបាច់ និងមាន​សារ​សំខាន់ណាស់ ព្រោះថានឹងជាឧបករណ៍ដ៏សំខាន់តែមួយគត់ សម្រាប់អនុវត្តគោល​នយោបាយ​អាទិភាពរបស់រាជរដ្ឋាភិបាល ​ដើម្បីអនុវត្តឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និង​ជា​ផែនការសម្រាប់អនុវត្តធ្វើឲ្យសម្រេចបានគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ផែនការនេះ នឹងរួមចំណែកធ្វើឲ្យសម្រេចបានគោលដៅ អភិវឌ្ឍន៍​ប្រកបដោយចីភាពសាកល ​និងជាឧបករណ៍ដ៏សំខាន់ សម្រាប់អនុវត្ត ដើម្បីនាំកម្ពុជា​ចាកចេញពីប្រទេស ​ដែលមានការអភិឌ្ឍតិចតួច ហើយបណ្ដាកម្មវិធី និងអនុសញ្ញារបស់អង្គការ​សហប្រជាជាតិដែលកម្ពុជា ​បានផ្ដល់សច្ចាប័ន ក៏ត្រូវបញ្ជ្រាបចូលផងដែរ ​ទៅក្នុងផែនការជាតិនេះ ។

ជាមួយគ្នានោះ​ លោក​ ថេង បញ្ញាធន​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ​ទទួលបន្ទុកអគ្គនាយកផែនការ ​បានបញ្ជាក់ដែរថា ​បន្ទាប់​ពីបានរៀបចំ​សេចក្តីគោល​ណែនាំរួចរាល់​ នៃផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ២០២៤-២០២៨ ក្រសួង ​បានជួបជាមួយ UNDP ​តំណាងឱ្យដៃគូផ្សេងៗទៀត ​នាពេលនេះ ជួយ​ពិនិត្យមើលសេច ក្តីណែនាំនេះ ​ហើយនឹងមានការកែសម្រួលរៀបចំជាសេចក្តីព្រាងចុងក្រោយ សម្រាប់ចែកជូនទៅក្រសួង ស្ថាប័ននានា ។

...

គួរបញ្ជាក់ថា សម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​ ឆ្នាំ២០២៤-២០២៨ UNDP បានជួយ ផ្ដល់​នូវការគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print