លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងត្រូវប្រកាសឲ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រែវែងផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ខាងមុខ

ចែករំលែក៖

ភ្នំពេញ : បើមិនមានការកែកម្មវិធីទេ នាយឧត្តមសេនីយ៍ នេត សាវឿន និងអភិបាលខេត្តព្រៃវែង នឹងអញ្ជើញប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងជាផ្លូវការ នៅថ្ងៃទី១៣ ខែមីនាខាងមុខនេះដូចកម្មវិធីគ្រោងទុក ។

សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងត្រូវប្រកាសឲ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រែវែងផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តែងតាំង លោកជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន មុនប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែងនេះ លោកមានតួនាទីជាអធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយក្រោយមកត្រូវបានតែងតាំង ជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ លោកត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏ត្រូវបានបញ្ចប់តំណែងពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន។ ទើបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងជា ស្នងការនគរបាលខេត្តព្រៃវែងតែម្ដង។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន មានឈ្មោះបោះសំឡេង ជានាយនគរបាលជាតិ ១រូប មានស្នាដៃ សមត្ថភាព ចំណេះដឹង បទពិសោធន៍ ទទួលខុសត្រូវ លើការងារ តាមតួនាទី ភារកិច្ច តាមការគោលការណ៍ ណែនាំ ពីថ្នាក់លើ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print