រដ្ឋមន្ត្រីក្រសួងអប់រំ៖​ សៀវភៅ​ គឺជាប្រភពនៃចំណេះដឹង ការជំរុញ និងលើកកម្ពស់ការអាន គឺជាបេសកកម្មមួយដ៏មានសារ:សំខាន់ជាពិសេសសម្រាប់អភិវឌ្ឍវិស័យអប់រំ

ចែករំលែក៖

ភ្នំពេញ៖​ លោកបណ្ឌិត សភាចារ្យ ហង់​ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ ក្នុងពិធីកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍សៀវភៅឆ្នាំ២០២៣​ បានថ្លែង​បញ្ជាក់ថា​៖​ កុមារ និងយុវជនដែលជាអ្នកបន្តវេនត្រូវពង្រីកចំណេះដឹងរបស់ខ្លួនឱ្យបានទូលំទូលាយ ការអានដើម្បីបណ្ដុះទម្លាប់អានជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ជំរុញវប្បធម៌អាន និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការក៏ដូចជាប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ។

ការថ្លែងបែបនេះ​លោក​បណ្ឌិត សភាចារ្យ ហង់​ ជួនណារ៉ុន បានធ្វើឡើងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងពិធីកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍សៀវភៅឆ្នាំ២០២៣។​ លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា៖ សៀវភៅគឺជាប្រភពនៃចំណេះដឹង ការជំរុញ និងលើកកម្ពស់ការអាន គឺជាបេសកកម្មមួយដ៏មានសារ:សំខាន់ជាពិសេសសម្រាប់អភិវឌ្ឍវិស័យអប់រំ។

...

សូមជម្រាបថា​​ ក្រសួងអប់រំ យុវជននិងកីឡា សម្រាប់ឆ្នាំ២០២៣នេះ នឹងរៀបចំប្រារព្ធទិវាជាតិអំណាន ឆ្នាំ២០២៣ ក្រោមប្រធានបទ“អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ”នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាចព្រមទាំងមានការតាំងពិព័រណ៍សៀវភៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមីនាឆ្នាំ២០២៣៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print