ការបាញ់ប្រហារដ៏សាហាវមួយបានកើតឡើងនៅមជ្ឈមណ្ឌលសាសនាគ្រិស្តក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ កាលពីល្ងាចថ្ងៃទី៩ ខែមីនា បណ្តាលឲ្យមនុស្សជាច្រើននាក់បានស្លាប់។
ប៉ូលិសបាននិយាយថា ពួកគេជឿថាអ្នកវាយប្រហារធ្វើសកម្មភាពតែម្នាក់ឯង។ សារព័ត៌មាន
CNN បានរាយការណ៍ថា អាជ្ញាធរមិនទាន់បានបញ្ចេញតួលេខផ្លូវការនៅឡើយទេ ប៉ុន្តែយ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និង ៧ នាក់បានរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ (ម៉ោងក្នុងស្រុក) ។
ប៉ូលិសក្រុង Hamburg បាននិយាយនៅក្នុងការអាប់ដេតចុងក្រោយបំផុតរបស់ពួកគេនៅលើគណនី Twitter ថា ប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីប្រដាប់អាវុធបានឆែកឆេរកន្លែងកើតហេតុដើម្បីរកភស្តុតាង និងជនសង្ស័យថា “ឥឡូវនេះយើងជឿថាមានពិរុទ្ធជន” ។
អ្នកនាំពាក្យប៉ូលិសម្នាក់បាននិយាយនៅមុននេះថា អាជ្ញាធរកំពុងស៊ើបអង្កេតថាតើអ្នកបាញ់ប្រហារនោះស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេរកឃើញថាស្លាប់នៅកន្លែងកើតហេតុដែរឬទេ។
អ្នកនាំពាក្យប៉ូលិសទីក្រុង Hamburg លោក Holger – Vehren បានប្រាប់ NTV បន្ទាប់ពីត្រូវបានគេហៅទៅកាន់អគារនោះ ប៉ូលិសបានរកឃើញមនុស្សស្លាប់ និងរបួសនៅជាន់ខាងក្រោម ដែលព្រឹត្តិការណ៍មួយកំពុងកើតឡើង។
ប៉ូលីសក៏បានឮស្នូរកាំភ្លើងនៅជាន់ខាងលើនៃអាគារ នៅពេលពួកគេ ចូលទៅក្នុងវាដំបូង ហើយបានរកឃើញមនុស្សស្លាប់នៅជាន់ខាងលើ។
អ្នកនាំពាក្យម្នាក់បាននិយាយថា ប៉ូលីសជឿថា វាអាចជាអ្នកបាញ់ ប៉ុន្តែបាននិយាយថា មិនទាន់មានព័ត៌មានបន្ថែមណាមួយអាចត្រូវបានផ្តល់ឱ្យនៅពេលនេះទេ។
វីដេអូពីកន្លែងកើតហេតុបង្ហាញពីមន្ត្រីប៉ូលិសប្រដាប់អាវុធនៅក្នុង និងជុំវិញកន្លែងកើតហេតុ។ ក្រុមកម្ចាត់គ្រាប់បែកត្រូវបានដាក់ពង្រាយ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ផ្លូវជុំវិញទីតាំងត្រូវបានបិទ ហើយប៉ូលីសបានព្រមានពីមុនអំពី “កម្រិតខ្ពស់នៃគ្រោះថ្នាក់” នៅក្នុងតំបន់នេះ។អ្នកនៅក្បែរនោះត្រូវបានណែនាំឱ្យនៅក្នុងផ្ទះ៕
រូបថត : CAO