វិទ្យាល័យស្វាយរៀង ប្រជុំផ្សព្វផ្សាយដល់សិស្សានុសិស្ស អំពីការរៀន ការបង្រៀននិងផលប៉ះពាល់នៃការសេពគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកយស់ ពៅ នាយកសាលាវិទ្យាល័យស្វាយរៀង  បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការរៀន ការបង្រៀន និងការសេពគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់នៅព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២៣។

លោកយស់ ពៅ បានថ្លែងថា និមិត្តរូបនៃអ្នកអប់រំ បង្រៀនឱ្យចេះ ឱ្យដឹង ឱ្យយល់ ឱ្យស្គាល់ ទាំងអស់នេះមិនគ្រប់គ្រាន់ទេ ទាមទារឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ពន្ធ័ ពិសេសមាតា បិតា អាណាព្យាបាល ដើម្បីជាឧត្តមប្រយោជន៍សង្គមជាតិ។

លោកយស់ ពៅ បាន​ជំរុញដល់ប្អូនៗ ជាសិស្សានុសិស្ស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដោយកុំព្យាយាមសាកល្បង ដែលនាំឲ្យខាតបង់ពេលវេលាក្នុងការសិក្សា ខូចអនាគត និងខូចកិត្តិយស ដល់ក្រុមគ្រួសាររបស់យើងផងដែរ។ហើយបញ្ហាគ្រោះថ្នាក់ចរាចរនៅតែ​ជា​កង្វល់​យ៉ាងខ្លាំង​របស់​មនុស្សជាតិ​ដែលទាមទារឱ្យមានការចូលរួមគោរព​ច្បាប់ ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា នោះទើបធានាបានសុវត្ថិភាពអាយុជីវិត។

...

ជាមួយគ្នានេះលោកនាយក ក៏បានថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានខិតខំលះបង់កម្លំាងកាយចិត្ត ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្សឲ្យទទួលបានចំណេះដឹង ជំនាញ និងសីលធម៌ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសសរទ្រូងដ៏រឹងមំាក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ៕ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print