Update , លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី : នាវាឈ្មោះ SeaBourn Encore មាននាវឹកចំនួន ៤៤១នាក់ (ស្រីចំនួន ១០៦នាក់ មាន៤៦សញ្ជាតិ )

ចែករំលែក៖

ខេត្តព្រះសីហនុ- លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, នៅវេលាម៉ោង០៧:៥០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នាវាទេសចរណ៍ចំនួន ០១គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា, គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន ៤៥នាក់ រថយន្ត ០២គ្រឿង ម៉ូតូ ១០គ្រឿង ចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរចម្រុះជាតិសាសន៍ តាមដងផ្លូវ ទីប្រជុំជន ផ្សារ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។

* នាវាឈ្មោះ SeaBourn Encore

  មាននាវឹកចំនួន ៤៤១នាក់ (ស្រីចំនួន ១០៦នាក់ មាន៤៦សញ្ជាតិ )

_  មានភ្ញៀវទេសចរណ៍ចំនួន ៤១៦នាក់ (ស្រីចំនួន២១៤នាក់ មាន២៣ សញ្ជាតិ)

_  នាវាមានប្រវែង ២១០.៥០ម

_  ទទឹង ២៨ម

_  ជំរៅទឹក ៦.៦០ម

_ មកពីប្រទេសថៃ

_ នាវាចាកចេញនៅម៉ោង ២០:០០នាទី (ទៅប្រទេសវៀតណាម) ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print