ក្មេងប្រុសម្នាក់ដែលវង្វែង កាលពីយប់ថ្ងៃកម្មពិធីសម្ពោធរង្វង់មូលថ្មី ស្រុកត្រពាំងប្រាសាទ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចរកឃើញ ធ្វើការប្រគល់ជូនក្រុមគ្រួសារវិញ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ក្រោយពីទទួលបណ្តឹងពីឈ្មោះ ម៉ម ស្រីសាន្ត និងឈ្មោះ ទុយ សុក រស់នៅភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ កាលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ត្រូវជាឪពុកម្ដាយ ក្មេងឈ្មោះ ទុយ ភា ភេទប្រុស អាយុ ១០ឆ្នាំ ដែលវង្វែងបាត់ខ្លួនកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣  ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់  លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយអជ្ញាធរមូលដ្ឋាន ចុះធ្វើការស្វែងរកស្រាវជ្រាវ រហូតមកដល់ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានរកឃើញនៅក្នុងភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងបាននាំមកអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ និងបានប្រគល់ជូនឪពុកម្តាយវិញ ក្នុងនោះដែរលោក ជ័យ វាសនា អធិការនគរបាលស្រុក បានឧបត្ថម្ភនូវថវិកាចំនួន ២០០,០០០រៀល (ម្ភៃមុឺនរៀល) ដែលជាថវិការបស់ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត សម្រាប់ដោះស្រាយហូបចុក និងថ្លៃធ្វើដំណើរត្រឡប់ទៅគេហដ្ឋានវិញ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print