កងកម្លាំងនគរបាល​សម្រួលចរាចរណ៍​និងធ្វេី​សណ្ដាប់​ធ្នាប់​ជូនក្មួយ​ៗ​សិស្សានុសិស្ស​ឆ្លងផ្លូវ​ជាតិលេខ៤​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថៃ្ងចន្ទ​ ទី១៣​ ខែមីនា​ ឆ្នាំ២០២៣​ កងក​ម្លាំងនគរបាល​ ក្រោមការដឹកនាំ​របស់លោកឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ បា​នណែនាំ​ជំរុញ​និងលើកកម្ពស់សុវត្ថិភាព​ចរាចរណ៍​ ស​ណ្ដាប់​ធ្នាប់​សាធារណៈ​ ពិសេស​សុវត្ថិភាព​ចរាចរណ៍​ក្នុងខេត្ដ​ ជាក់ស្តែងគឺនៅ​ចំណុ​ចសាលាបឋមសិក្សាសន្ដិភាព​ ក្រុងច្បារ​ម​ន​ ខេត្តកំពង់ស្ពឺ​។

លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តកំពង់ស្ពឺ បានជំរុញការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍​ជូន​បងប្អូន​កម្មករ​ កម្មការិ​នី​ អ្នកបេីកបររថយន្ដ​ដឹកកម្មករ មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ សិស្សានុសិស្ស​ តាមសាលារៀន​ និងប្រជាពលរដ្ឋ​គ្រប់​វេទិកា​សាធារណៈ​។ល។

...

​គូររំលឹកផងដែរថា ជារៀងរាល់ថៃ្ងនៅតាមសាលារៀន​បឋម​សិក្សា​ដែលមានការធ្វេីដំណេីរឆ្លងកាត់របស់កូនក្មួយតូចៗ​ដែលមករៀន​ កងកម្លាំងនគរបាល​ចរាចរណ៍​បានប្រ​ចាំការនិងសម្របសម្រួលក្នុងការដំណេីរឆ្លងផ្លូវ​មក​កាន់សាលាឱ្យបានទាន់ពេលនិងបញ្ចៀសឱ្យបានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ​ និងបង្កេីន​ការផ្សព្វផ្សាយ​តាមរយៈ​កិច្ច​ការនេះដើម្បីបណ្ដុះគំនិតចាប់តាំងពីកូនសិស្សបឋមឡេីងទៅ៕
ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print