យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់សាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីប យុទ្ធសាស្ត្រចំនួនពីរចេញពីនាវាមុជទឹក។
ការបាញ់ប្រហារនេះបានកើតឡើងមុនពេលធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ ជាមួយគ្នានេះ កាលពីថ្ងៃទី១៣ ខែមីនា យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណចេញពីនាវាមុជទឹក។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា កាំជ្រួចនេះត្រូវបានបាញ់នៅថ្ងៃទី ១២ ខែមីនា ពីទីក្រុង Sinpo ឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។
ប្រភពពីទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) យ៉ុនហាប់ បាននិយាយថា កាំជ្រួចត្រូវបានបាញ់សាកល្បងចេញពីនាវាមុជទឹក Yongung 8.24 អំឡុងពេលធ្វើសមយុទ្ធក្រោមទឹកនៅព្រឹកថ្ងៃទី ១២ ខែមីនា។
សារព័ត៌មាន Yonhap បានដកស្រង់ប្រភព KCNA បានផ្សាយថា មីសុីលបានបាញ់ចំគោលដៅនៅសមុទ្រជប៉ុន បន្ទាប់ពី “ផ្លាស់ទីគន្លងប្រវែង 1,500 គីឡូម៉ែត្រ ក្នុងរយៈពេល 7,563 ទៅ 7,575 វិនាទី” ។
ប្រភពដដែលបាននិយាយថា សមយុទ្ធនេះបានបញ្ជាក់ពីភាពអាចទុកចិត្តបាននៃប្រព័ន្ធសព្វាវុធថ្មី និង “បានផ្ទៀងផ្ទាត់ជំហរប្រតិបត្តិការបច្ចុប្បន្ននៃមធ្យោបាយរារាំងសង្គ្រាមបរមាណូ។
ក្នុងសេចក្តីថ្លែងការណ៍ដែលដកស្រង់ដោយ Yonhap ថា “ខណៈពេលដែលបង្កើនការឃ្លាំមើល និងការប្រុងប្រយ័ត្ន យោធារបស់យើងកំពុងរក្សាជំហរនៃការត្រៀមខ្លួនពេញលេញក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក” ។
ទន្ទឹមនឹងនោះ KCNA បានរាយការណ៍ថា ការសាកល្បងកាំជ្រួចនេះគឺមានគោលបំណង “បញ្ជាក់ពីភាពជឿជាក់នៃប្រព័ន្ធសព្វាវុធ និងការធ្វើតេស្ត និងវាយតម្លៃឥរិយាបថប្រយុទ្ធរបស់កងនាវាមុជទឹក ដើម្បីវាយប្រហារពីដែនទឹកដល់ដីគោក”៕ ដោយធីរីណា
រូបថត : KCNA