យុវជន២នាក់រងរបួសធ្ងន់ខណៈដែលម៉ូតូ វ៉េវ បុកគ្នាជាមួយរថយន្ត ស៊ីណា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យុវជន ២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនមកកាន់គ្លីនិចភ្លាមៗ​ដោយសាររងរបួសធ្ងន់​បន្ទាប់ពីត្រូវបានរថយន្តម៉ាក ស៊ីណា បុកពេញទំហឹងកាលពីវេលា​ម៉ោង​៩​និង៣៥នាទីយប់​ថ្ងៃ​ទី​១៤ ខែមិថុនាឆ្នាំ២០១៦ នៅចំនុចចំណោតលោកយាយម៉ៅ ស្ថិតក្នុង​ភូមិ​១ សង្កាត់លេខ១ ក្រុង​ព្រះសីហនុ។

យោងតាមប្រភពពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា ​នៅមុនកើតហេតុគេឃើញមានម៉ូតូ១គ្រឿងម៉ាក​ វ៉េវ សេ១២៥ ពណ៌ខៀវ គ្មាន​ស្លាក​លេខ បើកបរដោយ​ឈ្មោះ ស៊ន ប៊ុនធឿន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ៣​សង្កាត់លេខ១ ក្រុងព្រះសីហនុ រងរបួសធ្ងន់ បាក់ជើងស្តាំ និងអ្នករួមដំណើរជាមាន​ឈ្មោះ​ សុទ្ឋ ផៃ ភេទ​ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះ​សីហ​នុ​ បានប៉ះគ្នាជាមួយរថយន្ត១គ្រឿងម៉ាក ស៊ីណា ពណ៌ស្ក​ ពាក់​ស្លាកលេខ ព្រះសីហនុ  2AG-7336 ​​បើក​បរដោយឈ្មោះ CHONG PAK JIT ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិម៉ាឡេស៊ី មានទីលំនៅរាជធានី​ភ្នំពេញ បង្កឲ្យម៉ូតូ និងរថយន្តខូចខាតមធ្យម។

តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានអះអាងថា នៅមុនពេលកើត​ហេតុ​គេបានឃើញរថយន្ត១គ្រឿងបើកក្នុងទិសដៅពីកើតទៅលិច ប៉ុន្តែមកដល់ចំនុច​ផ្លូវ​ចំណោទខ្លាំង ហើយងងឹតនិងក្នុង​ស្ថានភាពល្បឿនលឿន ទើបធ្វើឲ្យភាគីម៉ូតូចាប់​ហ្វ្រាំង​មិនទាន់ទើបជ្រុលទៅបុក​រថ​យន្ត​ចំផ្នែកខាងឆ្វេងនៃមុខរថយន្តបោកខ្ទប់ទៅនឹង​កញ្ចក់​រថយន្តសន្លប់ស្តូកស្តឹទាំង ២នាក់​រង​របួស​ធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះគ្លីនិចឯកជន រស្មីកំពង់សោម ដឹក​យក​ទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុទាំងម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំការដោះស្រាយនៅពេលក្រោយ៕

1 (1)

1 (2)

1 (3)

ដោយ៖ ឆ្លាមសមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print