ទំហំពាណិជ្ជកម្មកម្ពុជា​-ចិន ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣ធ្លាក់ចុះបន្តិចបន្តួច

ចែករំលែក៖

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៣នេះធ្លាក់ចុះបន្តិចបន្តួច បើប្រៀប ធៀបនឹងឆ្នាំមុន។ ទំនិញសំខាន់ៗមានដូចជា ផ្លែឈើនិងអង្ករជាដើមនៅតែបន្តនាំចេញទៅកាន់ប្រទេសចិនដើម្បីបំពេញសេចក្តីត្រូវការ។ យ៉ាងណាក៏ដោយវិនិ យោគទុនចិនជាច្រើនកំពុងសម្លឹងមើលការបោះទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថាការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន សម្រចបានទឹកប្រាក់ប្រមាណ ១,៧ប៊ីលានដុល្លារ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ ស្របពេលដែលប្រមុខរដ្ឋាភិបាលទាំងពីរ ជំរុញកំណើននៃការដោះដូរពាណិជកម្ម និងវិនិយោគ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបន្ត បង្ហាញថា ក្នុងរយៈពេលខែមករា​ ដល់ខែកុម្ភៈ ទំហំ​នៃការនាំ ចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិន ​បានធ្លាក់ចុះប្រមាណ ១៥ភាគរយ ធៀបនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ទំនិញកសិផលកម្ពុជានាំចេញទៅចិនបាន មានដូចជា ដំឡូង ស្វាយ ចេក អង្ករ ជាទំនិញដែលអាចនាំចេញបាន។

លោកប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានលើក​ឡើងថា ​កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីកម្ពុជា ចិន និងកិច្ចព្រមព្រៀងភាព ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងផ្តល់សម្ទុះនៃការនាំចេញកសិផលកម្ពុជា ចូលទីផ្សារប្រទេសចិន​កាន់តែច្រើន ។

លោករដ្ឋលេខាធិការបន្តថា កិច្ចព្រមព្រៀង FTA និង RCEP មិនត្រឹមតែបើកទីផ្សារកាន់តែធំសម្រាប់ទំនិញ​ផលិត​នៅកម្ពុជាចូលទីផ្សារប្រទេសចិនកាន់តែច្រើននោះទេ​ ប៉ុន្តែថែមទាំងទាក់ទាញវិនិយោគពី​ប្រទេស​ចិន​ចូលមកបណ្តាក់ទុន​វិនិយោគ ​នៅកម្ពុជាផងដែរ។​

កម្ពុជា និងចិន បានប្រកាសបើកព្រឹត្តិការណ៍ “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ក្នុងឆ្នាំ២០២៣នេះ ដើម្បី​អបអរខួបលើកទី៦៥ ​នៃការបង្កើតទំនាក់ទំនងការទូត​ ឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មី នៃការ​កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់​ កម្រិតខ្ពស់ ​និងស្តង់ដារខ្ពស់ ដើម្បី​បន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ​ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត​ គ្រប់ជំនាន់។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹម ហេងយល់ឃើញថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធ​រវាង​រាជរដ្ឋាភិ បាលកម្ពុជា និងរដ្ឋាភិបាលចិន​ បានផ្តល់ឪកាសច្រើនសម្រាប់ទាក់ទាញវិនិយោគ បើកទីផ្សារសម្រាប់ផលិត ផលកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជារំពឹងថា អ្នកវិនិ យោគចិននិងមកវណ្ណៈទន់រកស៊ីនៅកម្ពុជា បន្ថែមទៀតនៅពេលខាងមុខនេះពីព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងចិនបានផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគមកពីគ្រប់ទិសទីនៃប្រទេសចិន។

...

ឧកញ៉ា លឹម ហេង ថ្លែងថា កិច្ចព្រមព្រៀង FTAរវាងកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយតំបន់ ជាកាតាលីករ ​ជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជាចិន ​លើវិស័យពាណិជ្ជកម្ម និង​វិនិយោគ ជាពិសេស ​បានទាក់ទាញវិនិយោគិនចិនចូលមកកម្ពុជា៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print