ការស្ថាបនាពង្រីកបន្ថែមផ្លូវ និង លូ លើកំណាត់ផ្លូវជាតិលេខ ១៥១អា ( ផ្លូវចូលភ្នំព្រះរាជទ្រព្យ) ដោយឈូសឆាយពង្រីក លើកកម្ពស់ ចាត់កៅស៊ូ AC មានទទឹង ៦ ម៉ែត្រ ដាក់លូមុខកាត់ ០.៨ ម៉ែត្រ អមសងខាងផ្លូវ

ចែករំលែក៖

ខេត្តកណ្តាល : រដ្ឋបាលស្រុកពញាឮ ចេញ សេចក្តីជូនដំណឹង ស្ដីពីការស្ថាបនាពង្រីកបន្ថែមផ្លូវ និង លូ លើកំណាត់ផ្លូវជាតិលេខ ១៥១អា ( ផ្លូវចូលភ្នំព្រះរាជទ្រព្យ) ដោយឈូសឆាយពង្រីក លើកកម្ពស់ ចាត់កៅស៊ូ AC មានទទឹង ៦ ម៉ែត្រ ដាក់លូមុខកាត់ ០.៨ ម៉ែត្រ អមសងខាងផ្លូវ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ជ្រាបជាព័ត៌មាន និងចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវ។

រដ្ឋបាលស្រុកពញាឮ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជា ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលេខ១៥១អា ពីផ្លូវជាតិលេខ៥ ដល់ជើងភ្នំព្រះរាជទ្រព្យ ឱ្យបានជ្រាប ថា ដើម្បីរួមចំណែកលើការងារអភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពល្អប្រសើរ ផ្លូវមានសោភ័ណភាព និងដើម្បីជួយ សម្រួលដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រស្រុកពញាឮក៏ដូចភ្ញៀវ ទេសចរណ៍មកកម្សាន្តនៅភ្នំព្រះរាជទ្រព្យឱ្យកាន់តែមានភាពងាយស្រួលជាងមុន រដ្ឋបាលខេត្តកណ្តាល នឹង ចាប់ផ្ដើមឈូសឆាយពង្រីកលើកកម្ពស់រួចចាក់អ៊ុតកៅស៊ូ(AC) ក្នុងជំហានទី១ មានទទឹង៦ម៉ែត្រ ដាក់លូ មុខកាត់០.៨ម៉ែត្រអមសងខាងផ្លូវ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ តទៅ។

ដើម្បីការស្ថាបនាពង្រីកបន្ថែមផ្លូវ-លូដំណើរការទៅដោយរលូនស្របតាមប្រតិទិនការងារបានគ្រោង ទុក រដ្ឋបាលស្រុកពញាឮ ស្នើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់លើផ្លូវនេះ មេត្តាចូលរួមសហការ យោគយល់ បង្វែរទិសចរាចរណ៍លើផ្លូវនេះ ទៅផ្លូវផ្សេងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ស្ថាបនាផ្លូវដំណើរការដោយរលូន និងឆាប់រហ័ស ទាន់ពេលវេលាតាមការគ្រោងទុកដោយជោគជ័យ។

រដ្ឋបាលស្រុកពញាឮសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រនេះ និងភ្ញៀវជាតិ -អន្តរជាតិដែលធ្វើដំណើរមកកម្សាន្តនៅភ្នំព្រះរាជទ្រព្យ និងអាជ្ញាធរភូមិ ឃុំនិងអ្នកពាក់ព័ន្ធ ចូលរួមសហការ និងអនុវត្តតាមលិខិតជូនដំណឹងខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print