ប្រធានាធិបតីចិន ស៊ី ជីនពីង អាចនឹងធ្វើទស្សនកិច្ចនៅរុស្ស៊ីសប្តាហ៍ក្រោយ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយសមភាគីលោក Vladimir Putin លើបញ្ហាមួយចំនួនដែលមានការព្រួយបារម្ភទៅវិញទៅមក។

សារព័ត៌មាន Reuters បានផ្សាយថា ជាមួយគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មាន NHK នាពេលថ្មីៗនេះ ក៏បានចេញផ្សាយបទសម្ភាសន៍ជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ី ដែលបញ្ជាក់ថា ភាគីពាក់ព័ន្ធកំពុងអនុវត្តការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ។
កាសែត Wall Street Journal ក៏បានលើកឡើងពីលទ្ធភាពដែលប្រធានាធិបតីចិន Xi Jinping នឹងមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូ។ ប្រសិនបើវាដំណើរការដូចការគ្រោងទុក នោះនឹងក្លាយជាកិច្ចសន្ទនាលើកដំបូងរវាងប្រធានាធិបតី Xi Jinping និងប្រធានាធិបតី Volodymyr Zelenskyy ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។
បច្ចុប្បន្ននេះលោក Zelenskyy កំពុងពិចារណាដោយប្រុងប្រយ័ត្ននូវសំណើមួយចំនួននៃឯកសារចំនួន 12 ដែលទីក្រុងប៉េកាំងបានចេញផ្សាយកាលពីខែមុន ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់និងកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ខាងប្រធានាធិបតីអ៊ុយក្រែនក៏បង្ហាញបំណងចង់ជួបមេដឹកនាំចិនដែរ។
កន្លងមកថ្មីៗ បានធ្វើជាអាជ្ញាកណ្តាលក្នុងការផ្សះផ្សាទំនាក់ទំនងរវាងអុីរ៉ង់ នឹងអារ៉ាប៊ីសាអូ៊ឌីតដោយជោគជ័យ។ តើនៅពេលខាងមុខ ចិនអាចនឹងផ្សះផ្សាបញ្ជប់សង្គ្រាមនៅអ៊ុយក្រែនដែរឬទេ៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print