ក្រុមមេឃខៀវ Manchester City នឹងស្វាគមន៍ក្រុមភ្ញៀវ RB Leipzig ទៅកាន់កីឡដ្ឋាន Etihad នៅរាត្រីថ្ងៃអង្គារនេះជាមួយនឹងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ ដោយបានត្រៀមរួចរាល់បន្ទាប់ពីការប្រកួតបើកឆាកដើម្បីប្រជែងយកកៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
ក្នុងជំនួបជើងទី១រវាង Manchester City និង Leipzig នៅកីឡដ្ឋាន Red Bull Arena កាលពីថ្ងៃទី២២ ខែកុម្ភៈ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១–១។ ១គ្រាប់របស់ Riyad Mahrez បានជួយឲ្យ Man City នាំមុខនៅនាទីទី២៧ ខណៈ១គ្រាប់របស់ Josko Gvardiol បានជួយឱ្យ Leipzig តាមស្មើនៅនាទីទី៧០។
ក្រុម Manchester City មានខ្សែប្រយុទ្ធឆ្នើម Erling Haaland ក្នុងការប្រកួត Champions League។ ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបានចំនួន៥គ្រាប់ ដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខ៥ខ្ពស់បំផុតក្នុងការប្រកួតក្នុងរដូវកាលឆ្នាំ២០២២–២០២៣ដែល២គ្រាប់គឺជាគ្រាប់សំខាន់ដំបូងនៃការប្រកួត។ ចំណែកកីឡាករ André Silva និង Christopher Nkunku គឺជាកីឡាករឆ្នើមបំផុតរបស់ RB Leipzig ក្នុងយុទ្ធនាការ Champions League នេះដោយម្នាក់ៗស៊ុតបញ្ចូលទីបាន៣គ្រាប់។
ក្រុម ភ្ញៀវ RB Leipzig បាន ស៊ុត បាល់ បញ្ចូល ទី ក្នុង ការ ប្រកួត Champions League ៥ លើក ជាប់ គ្នា ក្នុង រដូវ កាល នេះ។ពួក គេ មិនដែលបរាជ័យទេ ចាប់ តាំង ពី ចាញ់ ក្នុង វគ្គ ចែក ពូល ទល់ នឹងក្រុម Real Madrid។
ចំណែកក្នុងការប្រកួត Champions League ៣លើកនៅផ្ទះក្នុងរដូវកាលនេះ Manchester City ទទួលបាន៩ពិន្ទុជាមួយនឹងការស៊ុតបញ្ចូលទី១០គ្រាប់ និងរបូត២គ្រាប់។ Man City នឹង ត្រូវឈ្នះ ប្រកួត មិន ស្គាល់ ចាញ់ ក្នុង ផ្ទះ ចំនួន៨ប្រកួតក្នុង គ្រប់ ការ ប្រកួតទាំង អស់ប្រសិនបើឈ្នះក្នុងជើងទី២នេះ។ រីឯ Leipzig មាន កំណត់ ត្រា ឈ្នះក្រៅ ដី ដ៏ ល្អ មួយ ក្នុង ការ ប្រកួត នៅ រដូវ កាលនេះ ដោយ ឈ្នះ ២លើក និង ចាញ់ តែ មួយ ប្រកួត ក្នុង ការ ប្រកួត ក្រៅ ផ្ទះ។
ក្នុង ការ ប្រកួត ៦ លើក ចុង ក្រោយ របស់ ពួក គេ ក្នុង ការ ប្រកួត ទាំង អស់ Manchester City ឈ្នះ ៤ និង ស្មើ ២។ ពួកគេបានស៊ុតបាល់បញ្ចូលទី១២គ្រាប់ និងចាញ់៣គ្រាប់។ ភាគច្រើននៃគ្រាប់បាល់របស់ពួកគេ (៧គ្រាប់) បានកើតឡើងនៅក្នុងតង់ទី១ ខណៈដែលគូប្រជែងរបស់ពួកគេមិនអាចរកគ្រាប់បាល់បាននៅក្នុង៤៥នាទីដំបូង។
ដោយឡែកក្រុម Leipzig ឈ្នះ ៣ ស្មើ ១ និង ចាញ់ ២ ក្នុង ៦ ក្រុម ចុងក្រោយ ។ ពួកគេបានស៊ុតបាល់បញ្ចូលទី១១គ្រាប់ និងរបួត៦គ្រាប់ ដោយរកបានគ្រាប់បាល់ក្នុងចំណោម៦ប្រកួតជាប់គ្នា។ ពួកគេរកបាន៤ គ្រាប់ក្នុងតង់ទី១។
ការប្រកួតជើងទី២នេះ ក្រុមមេឃខៀវ Man City មើលទៅអាចមានប្រៀបជាងគូប្រកួត ដោយសារការប្រកួតក្រៅទឹកដីគឺរកបាន១គ្រាប់ក្នុងលទ្ធផលស្មើគ្នា ហើយក្នុងការប្រកួតនេះគឺនឹងមានលទ្ធផលល្អសម្រាប់កៅអីវគ្គ៨ក្រុមចុងក្រោយរដូវកាលនេះ។
ការប្រកួតរវាងគូទាំង២នឹងត្រូវធ្វើឡើងនៅវេលាម៉ោង៣រំលងអធ្រាត្រម៉ោងនៅកម្ពុជា។ រហូតមកដល់ពេលនេះមានក្រុម៤ហើយដែលបានឡើងទៅកាន់វគ្គ៨ក្រុម ក្នុងនោះមានក្រុម Bayern Munich មកពីអាល្លឺម៉ង់, Chelsea មកពីអង់គ្លេស, Benfica មកពីព័រទុយហ្គាល់ និង AC Milan មកពីអ៊ីតាលី ៕ (រូបភាព ៖ BBC Sport/soccerway.com)