លោកMark Zuckerbergនាយកប្រតិបត្តិរបស់ក្រុមហ៊ុនMeta ក្រុមហ៊ុនអាណាព្យាបាលរបស់Facebook បានថ្លែងថាក្រុមហ៊ុនលោកនឹងកាត់បន្ថយបុគ្គលិកចំនួន10,000 នាក់បន្ថែមទៀតបន្ទាប់ពីបានឲ្យបុគ្គលិក11,000 នាក់ឈប់ពីការងាររួចមកហើយកាលពី៤ខែមុន។
ក្រុមហ៊ុនMeta គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំទី១ដែលបានប្រកាសកាត់បន្ថយបុគ្គលិកជាលើកទី២ចំនួន10,000 នាក់។ លោក Mark Zuckerberg បាននិយាយនៅក្នុងសារមួយទៅកាន់បុគ្គលិកថា “យើងរំពឹងថានឹងកាត់បន្ថយទំហំក្រុមរបស់យើងប្រហែល 10,000 នាក់ និងបិទតំណែងចំនួន 5,000 កន្លែងទៀតដែលយើងមិនទាន់បានជួលបុគ្គលិកនៅឡើយ” ។
ដំណើរការកាត់បន្ថយបុគ្គលិកនេះគឺធ្វើឡើងស្របតាមគោលការណ៏“ឆ្នាំនៃប្រសិទ្ធភាព” របស់លោក Mark Zuckerbergសម្រាប់ឆ្នាំ២០២៣ដោយគាត់បានសន្យាថានឹងកាត់បន្ថយការចំណាយចំនួន 5 ពាន់លានដុល្លារក្នុងការចំណាមការចំណាយចន្លោះពី 89 ពាន់លានដុល្លារទៅ 95 ពាន់លានដុល្លារ។
សេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺនបាននាំមកនូវការកាត់បន្ថយការងារយ៉ាងច្រើននៅទូទាំងសហរដ្ឋអាមេរិកដូចជាការក្ស័យធនរបស់ធនាគារធំៗដែលត្រូវបិទទ្វា ហើយក៏មានការកាត់បន្ថយបុគ្គលិកពីក្រុមបច្ចេកវិទ្យាធំៗដូចជា Amazon.com និង Microsoft ។
ប្រភពៈ (reuters)