ខេត្តស្វាយរៀង៖ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ខេត្ដស្វាយរៀង នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។
លោកស្រីក៏បានមានប្រសាសន៍ថា៖ ការដាក់សម្ពោធអគារអធិការដ្ឋាននគរបាលស្រុកចន្ទ្រានាពេលនេះ គឺជាការរៀបចំកន្លែងរដ្ឋបាលរបស់នគរបាលឲ្យកាន់តែប្រសើរក្នុងការបម្រើដល់វិស័យទ័ព ក៏ដូចជាការជួយសម្រួលក្នុង បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
លោកស្រីក៏បានបន្តទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដឹកនាំប្រទេសទទួលបានសុខសន្តិភាពពេញលេញ ហើយប្រជាពលរដ្ឋក៏មានសិទ្ធិសេរីភាពពេញលេញសម្រាប់ការរស់នៅប្រចាំថ្ងៃ។ លោកស្រីក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ១.កុំឲ្យចាញ់ឧបាយកលនៃការញោះញ៉ុងរបស់គណៈបក្សប្រឆាំង ២.ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចេះគោរពច្បាប់រដ្ឋ ជាពិសេស ច្បាប់ចរាចរណ៍ផ្លូវគោក ៣.ប្រជាពលរដ្ឋត្រូវពង្រឹង និងពង្រីកនូវការបង្ករបង្កើនផល និងរក្សាឲ្យបាននូវភូមិឃុំសុវត្ថិភាព៕
ដោយ៖ សហការី