លោកវរៈសេនីយ៍ទោ ភួង សុភី មេបញ្ជាការអាវុធហត្ថខណ្ឌព្រែកព្នៅចុះសួរសុខទុក្ខដល់ក្មេងកំព្រាក្នុងសង្កាត់គោករការ

ចែករំលែក៖

ភ្នំពេញ៖  ដោយមើលឃើញការខ្វះខាតរបស់មណ្ឌលកុមារកំព្រា កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ លោកវរៈសេនីយ៍ទោ ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ និងលោកវរៈសេនីយ៍ទោ ព្រុំ ស័ក្តាមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះទៅសួរសុខទុក្ខដល់កុម៉ារកំព្រា និងនាំយកអំណោយមានគ្រឿងឧបភោគ បរិភោករួមនិងមួយការពារសុវត្ថភាពចែកជូនដល់កុមារកំព្រាដែលរស់នៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅទៀតផង។

ថ្លែងនៅក្នុងឱកាសនោះផងដែរលោកវរៈសេនីយ៍ទោ ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានស្នើរសុំឲ្យប្រធានមណ្ឌលកុមារកំព្រាទាំងអស់ជួយសហការណ៍គ្នាទប់ស្កាត់ឲ្យបាននូវរាល់បទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងមណ្ឌល សូមរាយការណ៍មកសមត្ថកិច្ចឲ្យបានទាន់ពេលវេលាបើមានកើតហេតុការណ៍ម្តងៗ ជាពិសេសត្រូវខិតខំអប់រំកុមារទាំងនោះ ឲ្យចូលសាលារៀនគ្រប់ៗគ្នាប្រយោជន៍ជាសវាងការប្រមូលផ្តុំបងតូចបងធំ នាំគ្នាសេពគ្រឿងញៀនដែលសង្គមកំពុងតែស្អប់ខ្ពើម។

អំណោយដែលយកទៅចែកជូនដល់កុមារកំព្រាទាំងនោះមានអង្ករចំនួន ៥០បាវ ទឹកសុទ្ធ ៥០កេះ ទឹកក្រូចចំនួន៣០កេះ ទឹកត្រីទឹកស៊ីអ៊ីវ ៥០យួរ មីយើងចំនួន ៥០កេះតូចមួកសុវត្ថភាពចំនួន១៥មួក ចែកនំប៉ាវដល់ក្មេងៗ ១២០នំ ទឹកក្រូចដបតូច១២០ដបដល់កុមារក្នុងមណ្ឌលផងដែរ និងផ្តល់ថវិការចំនួន១,៩០០ដុល្លាសហរដ្ឋអាមេរិកសំរាប់ឧបត្ថមពេលខ្វះខាតផងដែរ ហើយអំណោយដែលយកមកចែកជូនទាំងនោះសរុបជាទឹកប្រាក់អស់ចំនួន ៣,៩៧៥ដុល្លារអាមេរិក។

លោក ភួង សុភី បន្តថា អំណោទាំងនោះត្បិតតែតិចតួចមែនតែអាចជួយសំរួលដល់ការខ្វះខាតបានមួយគ្រាៗផងដែរ  ជាពិសេសស្របតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់និងខិតខំស្តារប្រទេសជាតិឲ្យរួចពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមពីការកាប់សម្លាប់ផ្តាច់ពូជរហូតមកដល់បច្ចុប្បន្ន គឺប្រទេសយើងមានសេរីភាពគ្រប់បែបយ៉ាងលើវិស័យទេសចរណ៍ កសិកម្មរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនាមជាអាជ្ញាធរមិនសុខចិត្តឲ្យអ្នកណាម្នាក់ស្លាប់ដោយអត់បាយនោះទេ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

1 (8)

1 (9)

1 (10)

1 (11)

ដោយ៖  ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print